លោកជំទាវ ឱ វណ្ណឌីន "ថ្វីត្បិតរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញមេរោគកូវីដ-១៩ វានឹងអាចកើតមានឡើង ប្រសិនយើងមានការធ្វេសប្រហែស"
ព័ត៌មានជាតិ
103

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ការរស់នៅរបស់មេរោគកូវីដ-១៩គឺវានៅជាមួយយើងជានិច្ច ថ្វីត្បិតរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញមេរោគកូវីដ-១៩ វានឹងអាចកើតមានឡើងប្រសិនបើយើងមានការធ្វេសប្រហែស ហើយបណ្តាប្រទេសមួយចំនួនមានរួចទៅហើយ រហូតបិទខ្ទប់លើកទី២ និងលើកទី៣ ដោយសារការវិលត្រឡប់វីរុសកូវីដ-១៩ ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា នៅពេលយើងបញ្ចប់ការបិទខ្ទប់នេះ ប្រជាពលរដ្ឋច្បាស់ជាចេញទៅខាងក្រៅ ហើយការចម្លងវីរុសកូវីដ-១៩ វានឹងអាចលោតហក់ឡើងវិញ ហើយវាខ្លាំងជាងយើងបិទខ្ទប់លើកទី១ទៀត ។លោកជំទាវ ជឿថា បងប្អូនមិនចង់រស់នៅបិទខ្ទប់ដូចមុនទេ ប៉ុន្តែបងប្អូនត្រូវចូលរួមអនុវត្តវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល ពិសេស

បុគ្គលគ្រប់រូប ត្រូវរៀនរស់ជាមួយ វីរុសកូវីដ-១៩ ដោយមិនត្រូវឲ្យវីរុសកូវីដ-១៩ ឆ្លងមកខ្លួនឯងទេ តាមរយៈវិធានការ ៣កុំ ៣ ការពារ និង ២ចូលរួម កុំទៅទីតាំងណាដែលមានការប្រមូលផ្ដុំមនុស្សច្រើន ពិសេសទៅទៀតនោះមានតែបុគ្គលគ្រប់ៗរូបប៉ុណ្ណោះ ដែលអាចការពារមិនឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ហើយនឹងឈានទៅកាត់ផ្តាច់ការចម្លងក្នុងសហគមន៍។ប្រភព ទទក


Telegram