រដ្ឋបាលខេត្តព្រះសីហនុសម្រេចលុបចោលទាំងស្រុងនូវសេចក្តីជូនដំណឹងលេខ ៦៥៦/២១ សជណចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វិញ
ខេត្តព្រះសីហនុ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុសម្រេចលុបចោលទាំងស្រុងនូវសេចក្តីជូនដំណឹងលេខ ៦៥៦/២១ សជណចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វិញ ។ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ និងសាធារណជនត្រូវអនុវត្តវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់ផ្សេងៗទៀតដែលកំណត់ដោយរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ«៣ការពារ និង៣កុំ» របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន៕