បន្ទាយមានជ័យ៖ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបាននាំយកអំណោយគ្រឿងឧបភោគប្រគល់ជូនកងកម្លាំងឈជើងនៅតំបន់បិតខ្ទប់ភូមិសាស្គ្រក្រុងប៉ោយប៉ែតនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត។
ក្នុងឱកាសដែលនាំយកគ្រឿងបរិភោគចែកជូនដល់កម្លាំងចម្រុះដែលកំពុងអនុវត្តការងារតំបន់បិតខ្ទប់ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ដោយមានកណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកបានដឹកនាំព្រៈរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបាននាំយកគ្រឿងបរិភោគចែកជូនដល់កងកម្លាំងចម្រុះដែលកំពុងអនុវត្តការងារតំបន់បិតខ្ទប់ភូមិសាស្គ្រក្រុងប៉ោយប៉ែត ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលកូវីដ១៩ក្នុងសហគមន៍។
ឯកឧមបានបញ្ជាក់ថា៖អំណោយដែលត្រូវចែកជូនមាន ទឹកត្រីចំនួន៣០យួរ ទឹកស៊ីអ៊ីវ៣០យួរ ត្រីងៀត១០គីឡូក្រាម សាច់ក្រ១០គីឡូក្រាម ផ្អោកនិងម៉ាំ០៥គីឡូក្រាម ត្រីខ១០យួរ ទឹកបរិសុទ្ធ២០យួរនិងថវិការចំនួន៦.៨៧០.០០០រៀល។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសសើរចំពោះឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងព្រៈរាជអាជ្ញារងនៃសាលាដំបូងខេត្តបាននាំយកអំណោយមានគ្រឿងបរិភោគនិងចែកជូនដល់កងកម្លាំងចម្រុះដែលកំពុងអនុវត្តការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ដែលកំពុងរីករាលដាលក្នុងសហគមន៍។
លោកបានបញ្ជាក់ថា៖ជាការឆ្លើយតមកងកម្លាំងចម្រុះមានបីស្ថាប័នបានកំពុងខឹតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តកំពុងអនុវត្តការងារនៅតំបន់បិតខ្ទប់ក្នុងភូមិសាស្គ្រតំបន់ប៉ោយប៉ែតមិនអោយប្រជាពលរដ្ឋចេញចូលដើម្បីការពារការរីករាលដាលកូវីដ១៩ក្នុងសហគមន៍ហើយយើងទាំងអស់គ្នាត្រូវចូលបង្ការទប់ស្កាត់ទាំងអស់ត្រូវអនុវត្តវិធានបង្ការទប់ស្កាត់កូវីដ១៩ ៣ការពារ និង៣កុំទាំងអស់គ្នា៕ដោយ៖ចិន្ត្រា