បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគរយៈ៣ថ្ងៃនៅស្រុក.ក្រុងចំនួន៣ដែលជាតំបន់ឆ្លងកូវីដ១៩ក្នុងសហគមន៍ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជានិងវិធានការក្រសួងសុខាភិបាល រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមដងផ្លូវនិងទីតាំងតំបន់ប្រឈមរយៈពេល៣ថ្ងៃកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមដងផ្លូវក្នុងតំបន់ក្រុងប៉ោយប៉ែតរយៈពេល១ថ្ងៃពេញ។នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានចុះបាញ់តាមដងផ្លូវជាតិលេខ៥និងផ្លូវលំមួយចំនួនក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ។ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ត្រូវបានដឹកនាំចុះបាញ់តាមដងផ្លូវប្រជុំជនមុខផ្សារស្រុកម៉ាឡៃ។
ឯកឧត្តមបានបញ្ជាក់ថា៖ការយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគរយៈពេល៣ថ្ងៃលើ៣ស្រុក.ក្រុងក្នុងខេត្តបន្ទាយមានជ័យគឺបាញ់លើតំបន់ដែលប្រឈមនិងសំខាន់ដែលរកឃើញអ្នកវិជ្ជមានកូវីដ១៩ដែលកំពុងឆ្លងរីករាលដាលក្នុងសហគមន៍ហើយរដ្ឋបាលខេត្តបន្ទាយមានជ័យដែលដឹកនាំបានចុះបាញ់ថ្នាំសម្លាប់មេរោគដើម្បីបង្ការទប់ស្កាត់ការរីករាលដាលកូវីដ១៩ក្នុងសហគមន៍។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖យុទ្ធនាការបាញ់ថ្នាំសំលាប់មេរោគនិងបង្ការទប់សហកាត់កូវីដ១៩សុំអោយបងប្អូនប្រជាពលរដ្ឋត្រូវចូលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ត្រូវទប់ស្កាត់អោយបានការពាររីករាលដាលក្នុងសហាកមន៍ត្រូវចូលរួមអនុវត្តវិធានការបង្ការទប់ស្កាត់កូវីដ១៩ ៣ការពារនិង៣កុំ៕ដោយ៖ចន្ត្រា