បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យនៅឆ្នាំ២០២១នេះប្រជាកសិករបង្កបង្កើនផលស្រូវលើផ្ទៃដី២៥២.៣២០ហិកតានៃផែនការបាន២៨ភាគរយមានស្រូវកណ្តាលនិងដើមរដូវរហូតដល់ខែឧសភា ឆ្នាំ២០២១នេះ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះថា៖ខេត្តបន្ទាយមានជ័យមាន៩.ស្រុក/ក្រុងហើយផ្ទៃដីបង្កបង្កើនផលមាន២៥២.៣២០ហិកតាផែនការរហូតដល់ខែឧសភា ឆ្នាំ២០២១នេះបង្កបង្កើនផលបាន២៨%ហើយដែលមានស្រូវកណ្តាលនិងស្រូវដើមរដូវភាគច្រើន។
លោកបានបញ្ជាក់ថា៖បើប្រៀបធៀបកាលពីឆ្នាំ២០២០កន្លងទៅការបង្កបង្កើនផលដើមឆ្នាំ២០២១នេះការបង្កបង្កើនផលបានលឿនជាងឆ្នាំ២០២០ដោយឆ្នាំ២០២១នេះមានភ្លៀងធ្លាក់ដើមដៃទើបប្រជាកសិករភ្ជួរព្រួសបានឆាប់និងលឿនស្រូវដែលព្រួសបានឃើញមានដើមដងល្អខុសពីឆ្នាំមុន។
ប្រជាកសិករស្រុកមង្គលបូរីបានអោយដឹងថា៖ឆ្នាំ២០២១នេះប្រជាកសិករបានបង្កបង្កើនផលឆាប់រហ័សដោយមានភ្លៀងធ្លាក់ដើមដៃទើបនាំគ្នាភ្ជួរព្រួសដែលភាគច្រើនបង្កបង្កើនផលស្រូវដើមរដូវជាប្រភេទស្រូវសែនក្រអូបនិងអ៊ីអ៊ាដែលស្រូវរយៈពេលជាង៣ទៅ៤ខែទទួលបានផល។
ប្រជាកសិករបានបញ្ជាក់ថា៖បើកប្រៀបធៀបឆ្នាំ២០២០ឆ្នាំ២០២១នេះស្រូវដែលបង្កបង្កើនផលបានដើមដងល្អជាងឆ្នាំមុន បើសិនជាទឹកគ្រប់គ្រាន់និងមានភ្លៀងធ្លាក់បើមិនជួបគ្រោះរាំងស្ងួតទេអាចសង្ឃឹមផលប្រសើរជាឆ្នាំមុនហើយសង្ឃឹមថា៖មន្ទីធន់ធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យសហការគ្នាជាមួយមន្ទីកសិកម្មខេត្តយកចិត្តទុកដាក់ចំពោះប្រជាកសិករដែលបង្កបង្កើនផលស្រូវ៕ដោយ៖ចិនត្រា