អាជ្ញាធរស្រុកកៀនស្វាយ បន្តចេញសេចក្តីសម្រេច ផ្អាកដំណើរការអាជីវកម្មផ្សារគគីរ និងផ្សារស្អាងខាងជើង បន្ត៧ថ្ងៃថែមទៀត
ព័ត៌មានជាតិ
323

ខេត្តកណ្តាល៖ យោងតាមផេក រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីសម្រេច បន្តផ្អាកដំណើរការ អាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល រយៈពេល៧ថ្ងៃបន្តទៀត ។ នេះជាលើកទី៣ហើយ នៃការបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ក្រោយមានការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ នៅទីនោះ ដើម្បីកុំឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយក្នុងនោះ អាជ្ញាធរក៏បានប្រកាសឲ្យអាជីវករទាំងអស់ ផ្លាស់ប្តូរទីតាំងលក់ពីផ្សារគគីរនេះ ទៅធ្វើការលក់ដូរនៅផ្សារកៀនស្វាយផ្លាហ្សាវិញផងដែរ ដោយមានការរក្សាគម្លាត និងអនាម័យត្រឹមត្រូវ ។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តកណ្តាល ក៏បានសេចក្តីសម្រេចស្តីពី ការផ្អាកដំណើរការអាជីវកម្មផ្សារស្អាងខាងជើង ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រយៈពេល ៧ថ្ងៃបន្តទៀតផងដែរ ៕


Telegram