កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ត្រួតពិនិត្យ និងឆែកឆេរក្រុមក្មេ./ងដែលប្រមូលម្តុំគ្នាក្នុងបរិវេនកោះពេជ្រ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង០១:០០នាទី រំលងអធ្រាតឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ កម្លាំងល្បាតផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី តូ បុណ្យនុរាជ្យ អធិការង បានចុះត្រួតពិនិត្យ និងឆែកឆេរក្រុមក្មេងដែលប្រមូលម្តុំគ្នាក្នុងបរិវេនកោះពេជ្រ នៅចំណុចប្រលានយន្តហោះ (មុខសាលមហោស្រព)។
ក្រោយពីធ្វើការឆែកឆេរត្រូតពិនិត្យរួច កម្លាំងជំនាញបានធ្វើអប់រំណែនាំ និងឱ្យពួកគេបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់កុំឱ្យកើតមានបញ្ហាផ្សេងៗ ណាមួយរបស់ក្រុមក្មេងទាំងនោះ៕