នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ជាបន្តបន្ទាប់ នៅចំណុចខុនដូ ជ័រអឺហ្គាឌិន សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ចំនួន០៥ករណី ៖
ករណីទី១៖ ឆក់យកកាបូបស្ពាយនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២៧១ ភូមិ០១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៦:៤០នាទី។
ករណីទី២៖ ឆក់យកកាបូបស្ពាយចំហៀង នៅចំណុចផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០:១៣ នាទី។
លើកទី៣៖ ឆក់យកកាបូបស្ពាយ នៅចំណុចផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨:៣០នាទី ។
លើកទី៤៖ ឆក់យកកាបូបស្ពាយ នៅចំណុចផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៦:១០នាទី។
លើកទី៥៖ ឆក់យកកាបូបស្ពាយ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីថ្ងៃថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៦:៣០នាទី ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖
១-ឈ្មោះ ហឿន សីហា ហៅ ដូច ភេទប្រុស ជនជាតិ ខ្មែរ (ធ្លាប់ជាប់ពន្ធធានាគារ)។
២-ឈ្មោះ វ៉ាន់ សាក់បញ្ញា ហៅហ្វីញ្ញា ភេទ ប្រុស ជនជាតិ ខ្មែរ
(ធ្លាប់ជាប់ពន្ធធានាគារ)។
៣-ឈ្មោះ រដ្ឋា ខ្វាន់អ៊ូ ហៅអ៊ូ ភេទប្រុស ជនជាតិខ្មែរ។
៤-ឈ្មោះ ចេក សម្បត្តិសត្យា ហៅ ជា សីហា ភេទ ប្រុស ជនជាតិ ខ្មែរ (ធ្លាប់ជាប់ពន្ធធានាគារ)។
៥-ឈ្មោះ ម៉ៅ ចំរើន ហៅ យ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញការិយាល័យ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។