ផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងនៅផ្សារកំពីងពួយ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតអស់ទ្រព្យសម្បត្តិជាង២០ម៉ឺនដុល្លារ
សន្តិសុខសង្គម
91

ខេត្តបាត់ដំបង ៖ តាមការបញ្ចាក់របស់លោកអធិការស្រុកបាណន់បានប្រាប់អង្គភាពសារព័ត៌មាន TVFB នៅរសៀលថ្ងៃទី២៤ ខែតុលានេះថាមានករណីអគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងឆេះរថយន្តចំនួន១គ្រឿងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចសំណង់ទំនប់ទី២ ផ្សារកំពីងពួយ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ។

លោកអធិការបានបញ្ជាក់ឲ្យដឹងថា:អគ្គិភ័យខាងលើនេះបណ្តាល មកពីទុស្សេចរន្តអគ្គិសនី ទើបបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុងអស់ចំនួន ៥ខ្នង ក្នុងនោះខ្នងផ្ទះទី ១ ម្ចាស់ផ្ទះឈ្មោះ មឿង ប៊ុនថន ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះមានទំហំ ៤០x៦ម៉ែត្រ ធ្វើពីថ្មក្រោម ប្រក់ស័ង្កសី ខូចខាតទ្រព្យសម្បត្តិប្រមាណជា ២ម៉ឺនដុល្លា ដែ ខ្នងផ្ទះទី ២ ម្ចាស់ផ្ទះឈ្មោះ មាស ញឿន ភេទប្រុស អាយុ៥២ឆ្នាំ ធ្វើពីដែកប្រក់ស័ង្កសី មានទំហំផ្ទះ ៥០.៥x៤០ម៉ែត្រ ខូចខាតជាង ៤ម៉ឺនដុល្លា ខ្នងផ្ទះទី ៣ ម្ចាស់ផ្ទះឈ្មោះផាន់ ចំរើន ភេទ ស្រីអាយុ៥៣ឆ្នាំ ប៉ះពាល់ខូចខាតជាង ៣ម៉ឺនដុល្លា ខ្នងផ្ទះទី ៤ ម្ចាស់ផ្ទះឈ្មោះ ស៊ូ ណា ភេទស្រី អាយុ៦៦ឆ្នាំ ផ្ទះមានទំហំ ៤០x១២ម៉ែត្រ ធ្វើពីឈើប្រក់សង្កសី ខូចខាតទ្រព្យសម្បត្តិជាង ១០០០០ដុល្លា និងខ្នងផ្ទះទី ៥ ម្ចាស់ផ្ទះឈ្មោះ អុិន សារ៉េត ភេទប្រុស អាយុ ៥៧ឆ្នាំ ផ្ទះមានទំហំ ៤០x៩.៥០ម៉ែត្រ ធ្វើអំពីថ្មក្រោម ប្រក់ស័ង្កសី ចូចខាតទ្រព្យសម្បត្តិប្រហែល ជាង២០ម៉ឺនដុល្លារ រថយន្តលុចស៊ីស ៣៣០ ចំនួន១គ្រឿង។

ករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ៦គ្រឿង ជួយអន្តរាគមន៍ពន្លត់ទប់ស្កាត់ការរាលដាល និងប្រើពេលប្រមាណជាជាង៤ម៉ោង ទើបគ្រប់គ្រងបានទាំងស្រុងតែម្តង ៕ដោយ៖លីណា



Telegram