ខេត្តពោធិ៍សាត់៖ ក្រុមក្មេងទំនើង០៥នាក់ប្រដាប់ដោយកាំបិត និងជំពាមកៅស៊ូត្រូវបានកម្លាំងអន្តរាគម៍ សហការជាមួយកម្លាំងប៉ុស្តិ៍ព្រៃញី បានចុះល្បាតនៅក្នុងភូមិសាស្ត្រដល់ចំណុចមុខវត្តស្រង់ ស្ថិតនៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់បានប្រទះឃើញក្រុមក្មេងធ្វើការឃាត់ខ្លួននាម៉ោង១២ និង០៥ អាធ្រាត្រ ឈានចូលនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។
ក្រុមក្មេងទំនើងខាងលើបានជិះម៉ូតូចំនួន០២គ្រឿងដាក់ដាវកាំបិតតាមខ្លួនពេលនោះកម្លាំងយើងបានមានឈ្មោះ៖
១- ឈ្មោះ រតនា ពេជ្ររតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកកាន់កាំបិតផ្គាក់)។
២- ឈ្មោះ សៅរ ដឿន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកណ្តឹងមាស ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់ ។
៣-ឈ្មោះ លាប រ៉ានុត ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបឹងយៀរ ឃុំបឹងយៀរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (អ្នកកាន់ជំពាមកៅស៊ូ)។
៤- ឈ្មោះ ព្រំ ថា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិក្បាលហុង សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (អ្នកកាន់ដាវកែឆ្នៃ និងជំញាមកៅស៊ូ)។
៥- ឈ្មោះ ទ្រី ហួតពេជ្រ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ ព្រូឡាន រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនដកហូតវត្ថុតាងបានរួមមានម៉ូតូចំនួន ០២គ្រឿង ម៉ាក ហុងដាឌ្រីមកាំបិតផ្គាក់ ចំនួន០១ ដើម កាំបិតកែឆ្នៃ ចំនួន ០១ដើម ដើមជំពាមកៅស៊ូ ចំនួន០២ ដើម
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានធ្វើការឃាត់ខ្លួន និងរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនិតិវិធី ៕