អុជធូបទៀនទុកចោលបង្កជាអគ្គិភ័យ បង្កជាអគ្គីភ័យឆេះផ្ទះផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់
រាជធានីភ្នំពេញ៖នៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ ០១អិល ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីអុជធូបទៀនទុកចោលបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ០៤ម៉ែត្រ x១៥ម៉ែត្រ និងខូតខាតឆេះបន្ទប់ ចំនួន០១បន្ទប់ រួមមានម៉ាស៊ីនត្រជាក់ ចំនួន០១គ្រឿង, កុំព្យូរទ័រ ចំនួន ០២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។
នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តអគ្គិភ័យសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕