ខេត្តសៀមរាប៖ដោយមានការយកចិត្តទុក និងចង្អុលបង្ហាញដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ទោ សោម វីរៈ ជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងដោយផ្ទាល់ចុះរៀបចំបំពាក់ភ្លើងញាក់ដើម្បីពញ្ញាក់ស្មារតីបន្ថែម ជាការងាយស្រួលដល់អ្នកបើកបរ និងអ្នកធ្វើដំណើរនៅពេលយប់ ជាពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ ។
គោលដៅដែលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានបំពាក់បន្ថែមរួមមាន៣ទីតាំងដូចជាទី១.ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍គោលដៅទី១ ទី២.ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍គោលដៅទី៤
ទី៣.រង្វង់មូល វិថី ប៊ុន រ៉ានី ហ៊ុន សែន សរុបប្រើភ្លើងញាក់អស់ចំនួន០៦គ្រាប់ផងដែរ ។នេះជាការដឹកនាំកម្លាំងសមត្ថកិច្ចចរាចរយ៉ាងយកចិត្តទុកដាក់ពីលោក វរសេនីយ៍ទោ សោម វីរៈ ជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីអបអរក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាលើកទី២ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ និង៣០ ខែតុលា ឆ្នាំ២០២៤ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាប ក្នុងពេលឆាប់ៗខាងមុខនេះ ៕ដោយ៖លីណា