ប្រជាពលរដ្ឋថៃបានយកត្រាក់ទ័រ១គ្រឿងភ្ជួរដីបង្ករបង្កើនផលចូលដីតំបន់សបង្គោលសីម៉ាលេខ៤៣ណែនាំអោយបញ្ឈប់សកម្មភាព
ព័ត៌មានជាតិ
148

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋថៃបានយកត្រាក់ទ័រ១គ្រឿងភ្ជួរដីបង្ករបង្កើនផលចូលដីតំបន់សបង្គោលសីម៉ាលេខ៤៣ណែនាំអោយបញ្ឈប់សកម្មភាពកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ក្នុងភូមិសាស្គ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៩១១បានប្រាប់ថា៖នៅចំណុចបង្គោលសីមាលេខ៤៣ នៅចំណុចព្រំខាងលិចយាមការ(IND25 4966-1526344)ក្នុងវង្វង់ដីស្រែ២២៦ហិកតាមាន២ហិកតាក្នុងតំបន់សរឺតំបន់មិនទាន់ច្បាស់លាស់ដែលប្រជាពលរដ្ឋថៃយកត្រាក់ទ័រ១គ្រឿងបានចូលភ្ជួរហើយកម្លាំងឈជើងតាមបន្ទាត់ព្រំដែនចេញល្បាតឃើញហាមអោយបញ្ឈប់សកម្មភាពជាបន្ទាន់ព្រោះតំបន់មិនទាន់ច្បាស់លាស់។

លោកបានបញ្ជាក់ថា៖ក្រោយប្រជាពលរដ្ឋថៃចូលភ្ជួរស្រែចូលតំបន់សរបានហាមឃាត់ហើយត្រូវបានបញ្ឈប់សកម្មភាពភ្ជួរហើយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១កំពុងបន្តឃ្លាំមើលនិងយកចិត្តទុកដាក់ការពារបូរណៈភាពទឹកដីមិនអោយមានការឈ្លានពាន។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានបញ្ជាក់ថា៖ប្រជាពលរដ្ឋថៃតែងតែឈ្លាតឱកាសលួចចូលភ្ជួរលើតំបន់មិនទាន់ច្បាសើលាស់រឺជាតំបន់សរហើយជាការកោតសសើរចំពោះកងកម្លាំងដែលកំពុងឈជើងការពារបូរណៈភាពទឹកដី ដែលមានហាមឃាត់ទាន់ពេលនៅពេលប្រជាពលរដ្ឋថៃលួចចូលភ្ជួរដីស្រែក្នុងតំបន់សរត្រូវបង្កើនការយកចិត្តទុកដាក់ការពារអោយបាន៕ដោយ៖ចិន្ត្រា


Telegram