រាជធានីភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនកូនប្រសាឧកញ៉ា ហេង សៀនៅល្ងាចថ្ងៃទី ១៥ ខែឧសភានេះ ជុំវិញ រឿង ជួល មនុស្សប្រុស-ស្រី ថត រូប អាស អាភាស ដើម្បី បំភាន់ សាធារណជន និង បំផ្លាញ កិត្តិ យស លើកញ្ញា មាន ពេជ្ររីតា ហើយចែក ចាយលើបណ្តាញសង្គម។
ជនសង្ស័យដែលបានជួលមនុស្សប្រុស-ស្រី ថតរូបអាសអាភាសឈ្មោះ ឃន ឈុនដារ៉ា ជាម្ចាស់ហាងកាហ្វេThe KOI និង Tube Cafe។សមត្ថកិច្ចកំពុងបន្តតាមដានរកអ្នកពាក់ព័ន្ធដែលរួមគំនិតប្រឌិតករណីនេះ។
ក្រោយពីផ្ទុះរឿងឧកញ៉ា ហេង សៀ បាន បញ្ចេញនូវលិខិតមួយកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយអះអាងថាខ្លួន លួច មានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹង កញ្ញាមានពេជ្ររីតាបន្ទាប់ពីការប្ដឹងផ្ដល់គ្នាទៅតុលាការ។
ក្រោយមកក៏មានរូបភាពអាសអាភាសមួយចំនួនត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមដោយចោទប្រកាន់ថាជារូបរបស់កញ្ញា មានពេជ្ររីតាខណៈ ដែលកញ្ញាមាន ពេជ្ររីតា បានបដិសេធហើយចាត់ទុកការចោទប្រកាន់របស់ ឧកញ៉ា ហេង សៀ ថាម្តងមាន ទំនាក់ទំនងស្នេហាស៊ីជម្រៅម្តងចោទជាស្ត្រីលក់ខ្លួនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។
រឿងក្ដីក្តាំរបស់ ឧកញ៉ា ហេង សៀ និងកញ្ញាមាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍កើតមានឡើងបន្ទាប់ពីមានហេតុការណ៍មួយកាល ពីថ្ងៃ ទី ០៤ ខែ ឧសភា នៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
កញ្ញាមាន ពេជ្ររីតា បានចោទថា លោក ឧកញ៉ា ហេង សៀ បានប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាងក្នុងរថយន្តខណៈ ឧកញ៉ា ហេង សៀ បានចោទប្រកាន់តារារូបនេះថាបានចាក់រូបលោក២កំបិតនិងលួចយកទូរស័ព្ទ iPhone ១២ Pro។
ជុំវិញករណីខាងលើអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញនៅម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ចាក់ប្រាប់អង្គភាព TVFB ថានៅពេលនេះជំនាញកំពុងធ្វើការរឿងនេះសិន ៕