យោងតាមការបង្ហោះរបស់តារាចម្រៀងស្រីល្បីរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះបានសរសេរថា « បទចំរៀងមួយបទនេះនាងខ្ញុំ សូមច្រៀងតាមសំនូមពររបស់លោកតា សក់ស ភ្នំត្បែងដែរលោកតាបានចងក្រងនិងតែងនិពន្ធបទចំរៀងនេះឡើងដើម្បីគោរពជូនបងប្អូនទាំងអស់គ្នាអោយបានដឹងនិងគោរពអំពីគុណប្រវត្តិសាស្រ្តដ៏សែនជូចត់របស់ព្រះបាទជ័យវរ្មន័ទី៧និងព្រះនាងឥន្រ្ទទេវីដែលលោកទាំងពីរបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារទឹកដីមហានគរយើងនេះ បទ «ទំនួញព្រះនាងឥន្រ្ទទេវី»
និពន្ធទំនុកច្រៀងដោយ: ពេជ្រសង្វារវង្សហៅលោកតាសក់សភ្នំត្បែង
ច្រៀងដោយ មាស សុខសោភា
និពន្ធទំនុកភ្លេង :សុខ ដន
សម្រួលតន្រ្តីដោយ : ដា &ប៊ុនរ៉ុង
Mastering Da កាត់តរូបភាព ភិន ពិដោរច័ន្ទ
#ព្រហ្មញ្ញសាសនាឪពុកព្រះពុទ្ធសាសនាម្តាយ ផងដែរ» ។
ក្នុងនោះមានមហាជនជាច្រើនបានស្តាប់ហើយ លើកឡើងថា ពិតជាពិរោះខ្លាំង ហើយប្រសិនបើមានការផលិតខ្សែភាពយន្តខ្នាតធំ និយាយពីវត្តិសាស្ត្រ ឬក៏មានMV បទនេះទៀត មិនដឹងជាព្រឺរោម រំភើបប៉ុណ្ណានោះទេ ៕