សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ
ព័ត៌មានជាតិ
520

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១៣១គ្រួសារ រស់នៅក្រុមទី១១ និងក្រុមទី២០ ភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

អំណោយនេះ បានផ្តល់ជូន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខា និងមន្ត្រីប្រចាំការទីតាំងធ្វើចត្តាឡីស័កផងដែរ។

នាឱកាសនោះ លោកនាយកសាខា បានអំពាវនាវអោយមានការចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ប្រេងឆា ១ដប, ម៉ាស ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល ៕


Telegram