រដ្ឋមន្ត្រីក្រសួងព័ត៌មានត្រៀមយកអំណោយជាម៉ាស និងអាកុល ដែលទទួលបានពីសប្បុរសជន នឹងយកទៅប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩
ព័ត៌មានជាតិ
375

រាជធានីភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងយកអំណោយជាម៉ាស និង អាកុល ដែលទទួលបានពីទស្សនាវដ្តីខ្មែរ នឹងយកទៅប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

នៅព្រឹកថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងឯកឧត្តម ឈាន លាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក កាំង ពិសិដ្ឋ តំណាងទស្សនាវដ្តីខ្មែរ បាននាំយកអំណោយជាម៉ាសចំនួន ២មុឺន៥ពាន់ម៉ាស និងអាល់ កុល ១០ កានស្មើនឹង ៣០០ លីត្រប្រគល់ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ដើម្បីចាត់ចែងបំរើការនៅក្រសួងទប់ស្កាត់ជំងឺកូវីដ ១៩។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជ ការក្នុងក្រសួងព័ត៌មាន សូមថ្លែងអំណរអរគុណចំពោះទស្សនាវដ្តីខ្មែរ ដែលបានផ្តល់អំណោយជាម៉ាស ចំនួន ២ ម៉ឺន ៥ ពាន់ ម៉ាស និង អាល់ កុល ១០ កានស្មើនឹង ៣០០ លីត្រ ជូនក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា អំណោយជាម៉ាស និងអាកុល នាពេលនេះ ស្របពេលដែលក្រសួងព័ត៌មាន បាននិងកំពុងដំណេីរការបេីកយុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ ដឹកនាំ មន្រ្តីរាជការ និងអ្នក សារព័ត៌មានទូទាំងប្រទេស ប្រមាណ ៥ ពាន់នាក់ ដែលរហូតមកដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យ សម្រេចចាក់បានប្រមាណ៣ ពាន់ នាក់ ហើយ នឹងបន្តរហូតឱ្យគ្រប់ចំនួន ដែលបានគ្រោងទុកសម្រាប់ការចាក់វ៉ាក់សាំង ដុសទី១។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឈាន លាង បានជម្រាបជូនពីការសម្តែងអំណរគុណ ពីថ្នាក់ ដឹកនាំបុគ្គលិក ទស្សនាវដ្តីខ្មែរ ជូនចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តី ក្រសួងព័ត៌មាន ដែលតែងតែសហការ គាំទ្រដល់សកម្មភាពការងារ របស់ទស្សនាវដ្តីខ្មែរខេមរភាសា ឱ្យដំណើរការទៅមុខបានដោយរលូន។ ឯកឧត្តម បន្តថា ដូច្នេះតាមរយ:អំណោយជាម៉ាស និង អាកុល យកមកប្រគល់ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដេីម្បីទុកបែងចែកជូនទៅដល់ថ្នាក់ ដឹកនាំ មន្រ្តីរាជការ ក្រសួង ព័ត៌មាន ប្រើប្រាស់ជាប្រចាំថ្ងៃ និងដើម្បីគាំទ្រដល់ដំណើរការបង្ការ និងទប់ស្តាត់ការរាត ត្បាត នៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ៕


Telegram