រាជធានីភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១” ៕