រាជធានីភ្នំពេញ៖ ករណីផ្ទុះការឆ្លងជំងឺ កូវីដ១៩ នៅផ្សារអូរឫស្សីគិតត្រឹមព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មាន មនុស្សសរុបចំនួន ៣៤៥ នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ (COVID-19) ក្នុងចង្កោម ផ្សារអូរឫស្សី។
សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូលជាប្រចាំ ឬញឹកញាប់ទាំងអស់
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ
- វទ្យាល័យ បាក់ទូក
- វទ្យាល័យ បឹង ត្របែក
- មណ្ឌលសុខភាពចាក់អង្រែក្រោម
- មន្ទីរ ពេទ្យខ្មែរ-សូវៀត
- សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
- មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ ប្រភពក្រសួងព័ត៌មាន

