រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ បានបង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ១១៦ នាក់ទៀត ដែលរកឃើញ នៅថ្ងៃម្សិលមិញ។
ព័ត៌មានជាតិ
227

រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ បានបង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ១១៦ នាក់ទៀត ដែលរកឃើញ នៅថ្ងៃម្សិលមិញ។

ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មាន ដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក ជាពិសេស ត្រូវអនុវត្តន៍វិធានការ សុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ ការចម្លងជំងឺបន្ត។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានប្រាស្រ័យ ទាក់ទងជាមួយ អ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាក នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត មណ្ឌលសុខភាព ចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕


Telegram