កម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែមេសា នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅបង្គួរ
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា កម្ពុជាទទួលរងជ្រលងសម្ពាធទាបឥណ្ឌាជាមួយខ្យល់អាគ្នេយ៍ បក់នាំសំណើមពីសមុទ្រចិនខាងត្បូងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែមេសា ធ្វើឱ្យភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅបង្គួរ ក្នុងនោះក៏មានភ្លៀងធ្លាក់ច្រើនៅខេត្តភាគខាងត្បូង និងភាគពាយ័ព្យ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នបាត់ភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

