(ស្វាយរៀង)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសារធារណជនជ្រាបថា ករណីបុគ្គលិកទាំង៣៩នាក់នេះ ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។
បច្ចុប្បន្ននេះអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលជាបុគ្គលិកកាស៊ីណូបាវិត-ម៉ុកបាយ ចំនួន៣៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បាវិត និង៥នាក់ទៀត យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ។
រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។
បើសិនជាមានអាការៈខុសប្រក្រតីដូជា ក្ដៅខ្លួន,ក្អក,កណ្ដាស់,ឈឺបំពង់ក,ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានភ្លាម និងរួសរាន់ទៅយកសំណាកដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកលេខ ០៩៧ ៣០៥ ៤៥៦៧/០៤៤ ៧១២ ៥២២ របស់ក្រុមការងារ ៕ ដោយ: Pheakdey