ចិន សម្រេចផ្តល់ជំនួយឥតសំណងវ៉ាក់សាំង Sinopharm ៤០ម៉ឺនដូសទៀត ដល់កម្ពុជា
ព័ត៌មានជាតិ
140

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងបង្ការជំងឺកូវីដ ប្រភេទ Sinopharm ចំនួន ៤០ម៉ឺនដូសបន្ថែមទៀត ដល់ភាគីកម្ពុជា។ នេះបើតាមស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួន នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ។

ស្ថានទូតចិន បានលើកឡើងថា «ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀត ដល់ភាគីកម្ពុជា»។

ស្ថានទូតចិនបានបញ្ជាក់ថា វ៉ាក់សាំងទាំងនេះ នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែមេសា នេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម៕


Telegram