ឯកឧត្តម គួច ចំរើន ចាត់វិធានការ ដាក់នគរបាលចរាចរណ៍ចាំឃាត់និងផាកពិន័យ ចំពោះអ្នកជិះបញ្ច្រាសទិសចរាចរណ៍យ៉ាងណាធិបតេយ្យ លើផ្លូវជាតិលេខ៤ ឃ្លាំងលើ
ព័ត៌មានជាតិ
132

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យមានការដាក់នគរបាលចរាចរណ៍ ធ្វើការឃាត់និងផាកពិន័យ ចំពោះមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋមួយចំនួនតូច ដែលបានជិះបញ្ច្រាសទិសចរាចរណ៍ យ៉ាងអាណាធិបតេយ្យ នៅផ្លូវជាតិលេខ៤ ដោយមិនខ្លាចមានគ្រោះថ្នាក់ទាល់តែសោះ ។

ក្នុងនោះ យោងតាមផេកផ្លូវការរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ឲ្យដឹងថា ជីវិតមានតម្លៃធំធេងណាស់។ យើងបានខិតខំធ្វើផ្លូវឲ្យមានបច្ចេកទេសសមស្រប មានទ្រូងផ្លូវ សម្រាប់ធ្វើដំណើរទៅ​ និង​ មក គឺបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរមានសុវត្ថិភាព តែបងប្អូនជិះបញ្ច្រាសយ៉ាងនេះ គឺមានហានិភ័យសម្រាប់ជីវិតធ្ងន់ធ្ងរណាស់។​ គួរឲ្យខ្លាចណាស់។​ សូមកុំខឹង ត្រូវដាក់នគរបាល​ ផាកពិន័យហើយ​ ផ្លូវជាតិលេខ​ ៤​ ឃ្លាំងលើ ៕


Telegram