មន្ត្រីជំនាញ កំពុងការជួសឆាយផ្លូវវាង សម្រួលការធ្វើដំណើររបស់ពលរដ្ឋ ក្រោយមានការបាក់ស្រុតផ្លូវជាតិលេខ៧៦ មណ្ឌលគិរីទាំងស្រុង
ព័ត៌មានជាតិ
186

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារខេត្ត ចុះត្រួតពិនិត្យផ្លូវលេខ76A ដែលរងការខូចខាត ដោយសារមានទឹកហូរច្រោះ ដាច់ផ្លូវទាំងស្រុង កាលពីយប់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ ប្រវែងបណ្ដោយ ប្រមាណជាជាង១០ម៉ែត្រ រហូតមានការផ្អាកចរាចរណ៍ទាំងស្រុងបណ្តោះអាសន្ន សូមធ្វើការវាងកាត់តាមខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី វិញ ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មន្ទីរសាធារណៈការ និងជញ្ជូនខេត្ត បានសហការជាមួយមន្ទីរ អភិវឌ្ឍន៍ និងជនបទខេត្តមណ្ឌលគិរី បានធ្វើការជួសឆាយផ្លូវវាង ហើយមកដល់ពេលរសៀលថ្ងៃទី២ ខែសីហា ដដែល ការជួសឆាយផ្លូវវាង របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី វាងផ្លូវលេខ76A បានបាក់ស្រុត នៅចំណុចអូងើយ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង កំពុងដំណើរការទៅមុខ ៕


Telegram