ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីប្រកាស ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ដោយសម្រេច ៖
ប្រការ១: ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី ប៉ុល និលឯក អត្តលេខ ១៦២៦០ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ប្រការ២: អង្គភាពដើមមានភារកិច្ចផ្ទេរប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ព្រមទាំងកាត់ផ្តាច់ក្របខ័ណ្ឌអោយមក អង្គភាពថ្មីគ្រប់គ្រងបន្តចាប់ពីខែ តុលា ឆ្នាំ២០២៣ ។
ប្រការ៣: អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ប៉ុល និលឯក ត្រូវអនុវត្តតាម ប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕