មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ទទួលបដិមា ១ដុំ ដើម្បីយកទៅរក្សាទុក
ខេត្តព្រះវិហារ ៖ យោងតាមផេក មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបង្ហោះនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោកនៅ ចាន់គង់ ប្រធានមន្ទីរវប្បធម៌ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងប៉ូលីសបេតិកភណ្ឌ ១រូប ទៅទទួលបដិមាភេទប្រុសចំនួន ១ដុំ នៅមន្ទីរបរិស្ថានខេត្ត ដើម្បីយកទៅរក្សាទុកនៅក្នុងឃ្លាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ៕