ក្រោយភ្លៀងធ្លាក់យ៉ាងជោកជាំ រថយន្តជាច្រើនគ្រឿងត្រូវបានកកស្ទះ ខណៈផ្លូវវាងថ្មីនៅកន្លែងបាក់ស្រុតខេត្តមណ្ឌលគិរី មិនអាចចរាចរណ៍បាន
ព័ត៌មានជាតិ
272

ខេត្តមណ្ឌលគិរី ៖ យោងតាមផេក រដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរស្រុកអូររាំង បានចុះពិនិត្យនិងបញ្ជាផ្ទាល់គ្រឿងចក្រកាយផ្លូវ សម្រួលរំដោះការកកស្ទះរថយន្ត នៅថ្ងៃទី១៦ សីហា ២០២៣ ខណៈផ្លូវវាងថ្មី មិនអាចចរាចរណ៍បាន ក្រោយភ្លៀងធ្លាក់យ៉ាងជោកជាំ។

ដូច្នេះឯកឧត្តមអភិបាលខេត្តបានឲ្យក្រុមគ្រឿងចក្រ កាយដីកិនបង្ហាប់ផ្លូវមួយច្រកសម្រាប់រថយន្តតូចៗឆ្លងកាត់តាម ផ្លូវដែលបានបាក់ស្រុតនោះជាបណ្តោះអាសន្ន ដោយឡានដឹកទំនិញខ្នាតធំ ត្រូវបន្តធ្វើដំណើរតាមផ្លូវវាងថ្មី ព្រោះមានគ្រឿងចក្ររង់ចាំជួយអូសបើសិនជាប់ផុង ៕


Telegram