យោងតាមផេក « ទេពនិម្មិត debanimmita » បង្ហោះនៅវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងទាំងស្រុងថា សាស្រ្តាចារ្យ នូ សណ្ដាប់ ផ្នែកល្ខោន (លោកដើរតួរក្នុងរឿងទឹកចិត្តម្ដាយ ) ត្រូវជាម្ដាយអ្នកគ្រូ Belle Sodhachivy Chumvan ត្រូវជាព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត បានទទួលមរណភាពហើយ ។
ផេក « ទេពនិម្មិត debanimmita » ក៏បានបញ្ជាក់ទៀតថា សាស្រ្តាចារ្យ នូ សណ្ដាប់ បានទទួលមរណភាព នៅវេលាម៉ោង១១ព្រឹក ត្រូវជាថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២។
សូមវិញ្ញាណខន្តលោកម៉ែទៅកាន់សុគតិភព និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះ អ្នកគ្រូ ប៊ែល។ បងប្អូនដែលអាណិតស្រលាញ់លោក អាចចូលបុណ្យបានតាមរយៈ ABA 099321299 som sokkhim ។
ក្នុងនោះ យោងតាមផេក ក្រុមព្រះសុរិយា បានបង្ហោះទាំងស្រុងថា នៅវេលាម៉ោង៦ និង៣០នាទីយប់ លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា បានដឹកនាំសមាជិកសមាជិកាចូលរួមពិធីបុណ្យសព លោកស្រីសាស្រ្តាចារ្យ នូ សណ្តាប់ ឯកទេសល្ខោននិយាយ និងជាអតីតតារាភាពយន្តខ្មែរទសវត្ស៩០ និង២០០០ នាវត្តសុវណ្ណសាគរ ហៅវត្តបន្ទាយចាស់ ឃុំអរិយក្សត្រ ខេត្តកណ្តាល។
លោក យាង វណ្ឌី បានបង្ហាញនូវមនោសញ្ចេតនាក្រៀមក្រំ និងសោកស្តាយរកទីបំផុតគ្មានចំពោះការមរណភាពរបស់លោកស្រីសាស្រ្តាចារ្យ នូ សណ្តាប់ ដែលជាសិល្បការិនីរៀមច្បងមួយរូបនៃកម្ពុជា ដែលពោពេញទៅដោយទេពកោសល្យដ៏ឆ្នើមមួយរូបនៃប្រជាជាតិយើង។
លោកប្រធានក្រុមព្រះសុរិយាក៏បានថ្លែងវាចារចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពផងដែរ។
សូមជម្រាបផងដែរថា លោកស្រីសាស្រ្តាចារ្យ នូ សណ្តាប់ ជាសិល្បការិនីផ្នែកល្ខោននិយាយ និងភាពយន្តដ៏ល្បីល្បាញមួយរូបបានបម្រើវិស័យសិល្បៈខ្មែរតាំងពីពេលដែលកម្ពុជារួចផុតពីក្រញ៉ាំដៃនៃបិសាចខ្មែរក្រហម។ ពេញមួយជីវិតលោកស្រី។ លោកស្រីបានបម្រើវិស័យនេះដោយបេះដូងស្រឡាញ់យ៉ាងពិតប្រាកដ ជាមួយនិងពលីកម្មគ្រប់យ៉ាងដើម្បីបំរើប្រយោជន៍សិល្បៈជាតិយើង ៕
.jpg?1671855603)
.jpg?1671855603)

.jpg?1671855604)

.jpg?1671855602)


.jpg?1671855602)

