បេក្ខភាពបវរកញ្ញាMiss Grand ចំនួន២រូប មកពីប្រទេសនីហ្សេរីយ៉ា និងប្រទេសកេនយ៉ា ដែលចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International (MGI) របស់ប្រទេសថៃ បានធ្វើតេស្ត វិជ្ជមាន COVID-19 និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Piyavate នៅទីក្រុងបាងកក ខណៈកម្មវិធីនេះ មានបវរកញ្ញា មកពីជាង ៦០ ប្រទេស បានចូលរួម ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមីនា ខាងមុខនេះ បន្ទាប់ពីបញ្ចប់រយៈពេលការធ្វើចត្តាឡីស័ក ។
បេក្ខភាពទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្ត និងធ្វើចត្តាឡីស័កក្នុងសណ្ឋាគាររយៈពេល ១៤ ថ្ងៃ ហើយជាលទ្ធផល ក្នុងបណ្តារ បវរកញ្ញាMiss Grand ដែលចូលរួមប្រកួត គឺមាន២រូប ដែលមកពីប្រទេសនីហ្សេរីយ៉ា និងកេនយ៉ា មានវិជ្ជមានជំងឺនេះ មិនតែប៉ុណ្ណោះសណ្ឋាគារនេះ ក៏ត្រូវបានគេបាញ់ថ្នាំសម្លាប់មេរោគផងដែរ។
នេះបើយោងតាមទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការរៀបចំកម្មវិធីប្រកួត បានបង្ហោះកាលពីថ្ងៃសុក្រ ទី៥ មីនា ឆ្នាំ២០២១ ៕ ប្រភព៖ Pattaya Mail