កញ្ញាសុខពិសី ប្រកាសបើកហាងតែគុជ Tealive បងប្អូនអាចជាវញ៉ាំ តាម Online ធានារសជាតិដើមជាប់មាត់តែម្តង !!
សុខភាព
863

ភ្នំពេញ ៖ ថ្មីៗនេះ កំពូល តារាចម្រៀង ស្រី សំឡេង ផ្អែម កញ្ញា សុខ ពិសី ថ្មីៗ នេះ បានប្រកាស បើក ដំណើរការ ហាង តែ គុជដែលមាន ឈ្មោះ Tealive Cambodia 310 ហាងតែគុជTealiveដ៏ល្បីល្បាញជុំវិញពិភពលោកនេះ បានកំពុងបើកដំណើរការយ៉ាងជោគជ័យទាំងនៅប៉ែកអុឺរ៉ុប និង អាសុី ហើយពេលនេះក៏កំពុងចាប់ដំណើរការនៅក្នុងប្រទេសកម្ពុជាយើងដែរ។

និយាយពីហាងតែគុជTealiveមួយនេះវិញ គឺល្បីរសជាតិតែគុជឆ្ងាញ់យូរមកហើយ រហូតដល់បានបែកមែកសាខាជាច្រើនប្រទេស ក្នុងនោះមានទាំងនៅប្រទេសម៉ាឡេសុី ប្រទេសវៀតណាម ប្រទេសប្រ៊ុយនេ ប្រទេសមីយ៉ាន់ម៉ា ប្រទេសអូស្ត្រាលី ប្រទេសអង់គ្លេស ប្រទេសចិន នឹងប្រទេសហ្វីលីពីន។ ហាងតែគុជTealive Cambodia 310របស់ស្រីស្អាត សុខ ពិសី ចាប់បើកដំណើរការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះហើយ។ លោកអ្នកដែលពុំទាន់បានភ្លក្សរសជាតិដ៏ឆ្ងាញ់របស់Tealive ឬចង់ផ្លាស់ប្តូររសជាតិតែគុជថ្មី អាចធ្វើការកម្ម៉ង់បានឥលូវនេះដោយងាយៗ រហ័សទាន់ចិត្ត អាចជ្រើសរើសរសជាតិតែគុជតាមតម្រូវការបាន តាមរយ:App Nham24, Food Panda, E-get Tealive Cambodia 310 ឬក៏មិនកាន់ហាងTealive Cambodia 310របស់កញ្ញា សុខពិសី ដោយផ្ទាល់បានតែម្តង ដែលមានទីតាំងនៅ ។

កញ្ញា សុខ ពិសី សរសើរនឹងធានាថារសជាតិតែគុជពីហាងកញ្ញា គឺឆ្ងាញ់ ជាប់មាត់ ត្រូវចិត្តដូចជាបានភ្លក្សរសជាតិដើមនៃតែគុជរបស់ហាងTealiveនៅក្រៅប្រទេសអុីញ្ជឹងដែរ។

តោះ! អាកាសធាតុក្តៅបែបនេះ លោកអ្នកប្រហែលជាត្រូវការតែគុជត្រជាក់ៗហើយមែនទេ? កុំភ្លេចគាំទ្រ នេង កម្ម៉ង់តែគុជពីហាងTealive Cambodia 310ទាំងអស់គ្នាណា ៕