នៅសុខៗ ស្រាប់តែ Admin ជីងចក់ បង្ហាញឡានទំនើប ២គ្រឿង របស់ខ្លួន រួចទម្លាយរឿងនេះ ចេញមក.....
សិល្បៈកម្សាន្ត
537

មហាជនពិតជាបានជ្រាប ពីការប្រេះឆាស្នេហា រវាង លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ និង អ្នកនាង ទ្រិញ ផល្លា រួចមកហើយ ។ ទោះបីជាគេសង្កេតឃើញភាគីម្ខាង បានឡាយហែកហួរគ្នានៅលើបណ្តាញសង្គមក៏ដោយ តែអ្វីដែលគេសង្កេតឃើញនោះ គឺ Admin ជីងចក់ បាននៅស្ងៀមមិនតបតអ្វីទាំងអស់បានត្រឹមលើកឡើងយ៉ាងកម្សត់ ថា «រឿងគ្រប់យ៉ាងកើតឡើងសុទ្ធតែមានហេតុនឹងផល ការពិតនៅតែជាការពិត វានឹងលាតត្រដាងចេញមក ដោយឥតប្រកែកបាននៅពេលណាមួយ។ ស្ងៀមស្ងាត់ជាជាង ស្រដី សម្រាប់ខ្ញុំពេលនេះ» ។

លុះនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ Admin ជីងចក់ បានស៊ែរផុសមួយដែលគេសរសេរ ថា « ពេលកូន ស្រលាញ់គ្នា ម៉ែក៏បំពេញបំណងកូន រៀបការអោយកូនបានរស់នៅជាមួយគ្នា ពេលឃើញកូនមានក្តីសុខ ម៉ែក៏សប្បាយចិត្ត ពេលកូនជួបការលំបាក ម៉ែក៏ដេកកើតទុក្ខ ម៉ែមិនចង់បានអ្វី ពីកូននោះទេ ត្រឹមចង់ឃើញកូនមានក្តីសុខនិងគ្នា ម៉ែអស់ចិត្តហើយ តែពេលដែលកូនលែងលះគ្នា កូនបែរជា តិះដៀល ប្រមាថ មើលងាយម៉ែទៅវិញ ម៉ែក្រ ខុសដែរឬ?» ។

ក្នុងនោះគេក៏ឃើញ អេដមីន ជីងចក់ បាន comment ក្នុងផុសរបស់ខ្លួន ទំាងទឹកភ្នែកថា « ម៉ែចាស់ ម៉ែក្រ ម៉ែឈឺជំងឺទៀត គេប្រមាថម៉ែ កូនបានត្រឹមស្រក់ទឹកភ្នែក ផ្ទះដែលម៉ែចង់បានកូនសន្យាថា នឹងធ្វើអោយម៉ែបានជ្រក នៅក្នុងឆ្នាំនេះ រឿងខ្លួនខ្ញុំ ខ្ញុំធ្វើខ្ញុំទទួល តែម្ដាយខ្ញុំគាត់មឹនដឹងអីទេ» ។

លុះព្រឹកមិញនេះ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២២ នៅសុខៗ ស្រាប់តែ Admin ជីងចក់ បានបង្ហោះរូបប៉ុន្មានសន្លឹក និងបានសរសេររៀបរាប់យ៉ាងខ្លីថា « នៅកំលោះ មុនរៀបការមានខ្ញុំមានឡាន ២គ្រឿងដែរ គ្រាន់ជិះមើលនាយ មើលអាយនឹងគេ។ ១ជិះ ក្នុងក្រុង (Lexus 200T) មួយទៀត (Raptor 022) ទុកជិះចុះខេត្ត ទៅចំការលេង ឬទៅវត្តភ្នំម្ដងម្កាលដែរ។ តែក្រោយរៀបការហើយ អាឡាន២គ្រឿងនេះ វាមិនដឹងជាងា ប់ទៅណា រកមិនឃើញសោះ» ៕


Telegram