បន្ទាប់ពីបិទសំណុំរឿង ពេលនេះស-ព Tang Mo ត្រូវបានកំណត់ថ្ងៃបូជាហើយ
សិល្បៈកម្សាន្ត
422

ចំណាយពេលជាង ២ ខែដើម្បីប្រមូលភស្តុតាង ហើយទីបំផុត សំណុំរឿង នៃការស្លាប់របស់តារាស្រី Tang Mo ត្រូវបានសមត្ថកិច្ចបិទបញ្ចប់ហើយ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទី ដោយសមត្ថកិច្ចបញ្ជាក់ថា ជាការធ្វេសប្រហែស របស់មនុស្សចំនួន៦នាក់ ដែលជិះនៅលើទូក ។ ចំណែករបួស បណ្តាលមកពី ស្លាបចាក់របស់ទូក ។

ពេលនេះ សាកសពរបស់ Tang Mo ត្រូវបានគេកំណត់ថ្ងៃបូជាហើយ ហើយបើតាមការបង្ហោះនៅលើ instragram លោក Supachai Sriwichit ជាអ្នកគ្រប់គ្រងតារាប្រុសស្រីល្បីៗប្រចាំប្រទេសថៃ បានឲ្យដឹងថា សពរបស់ Tang Mo នឹងត្រូវបូជាចន្លោះពីម៉ោង ២ ដល់ម៉ោង ៣រសៀល ដែលធ្វើតាមពីធីសាសនាគ្រិស្ត របស់ CJ connect នៅតំបន់ Rangsit ខេត្ត PathumThani ដែលបានកំណត់ចំនួនអ្នកចូលរួម ព្រោះតែមានវិធានការការពារជំងឺកូវូដ-១៩។


Telegram