វៀតណាម៖ សារព័ត៌មានវៀតណាម tintuconline ចេញផ្សាយកាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ ថា បុរសម្នាក់ដែលជាមិត្តភ័ក្តិស្និទ្ធស្នាលរបស់កូនកំលោះ និងជាភ្ញៀវមកចូលរួមពិធីមង្គលនោះត្រូវគេបានកូនកំលោះនិងសាច់ញាតិចាប់ឆែកឆេរ ក្រោយពីបែកគំនិតលួចលុយចងដៃអស់រាប់ម៉ឺន ដុល្លារ ។
យោងតាមរបាយការណ៍របស់កាសែតខាងលើ បានឲ្យដឹងទៀតថា រឿងរ៉ាវនេះបានកើតឡើងនៅក្នុងប្រទេសវៀតណាម ក្នុងពិធីរៀបការយ៉ាងអធឹកអធម ដោយមានការអញ្ជើញចូលរួមពីសំណាក់ញាតិមិត្តជាច្រើនកុះករ ដើម្បីមកអបអរ និងជូនពរក្នុងថ្ងៃសិរីមង្គលមួយនេះ ដែលកំពុងតែប្រព្រិត្តិទៅយ៉ាងរលូននោះ ក៏ស្រាប់តែមានរឿងឆោឡោបានកើតឡើងមកដោយមិត្តភ័ក្តិប្រុសខាងកូនកំលោះត្រូវបានសាច់ញាតិកូនកំលោះ និងកូនក្រមុំ ធ្វើការចោទប្រកាន់ថាគេបានលួចស្រោមសំបុត្រដែលជាលុយរបស់ភ្ងៀវចងដៃអស់ជាច្រើន។
ទោះ ជា យ៉ាង ណា បុរស ដែល ត្រូវ បាន ចោទ ប្រកាន់នោះ ប្រកែកបដិសេធភ្លាមៗថារូបគេមិនបានលួចនោះទេ ប៉ុន្តែសាច់ញាតិរបស់កូនកំលោះ បាន ដោះ ខ្សែ ក្រវាត់ របស់ បុរសនោះ និង បើកអាវមើលនៅតែមិនឃើញ ក៏ ឆែកមើលក្នុងខោរបស់បុរសនោះ ក៏ឃើញស្រោមសំបុត្រ ជាច្រើន តែម្តង ដែលធ្វើឲ្យភ្ញៀវ និង សាច់ ញាតិ ផ្សេង ទៀត នៅ ក្នុង ពិធី នោះ ខឹង សម្បារ ជា ខ្លាំង។
សមាជិកគ្រួសាររបស់កូនកំលោះកូនក្រមុំ បាននិយាយ ថា បុរសនោះលួចយកស្រោមសំបុត្រតម្លៃប្រហែល៨.៥លានដុង។
ចំពោះរឿងរ៉ាវនេះដែរ ធ្វើឱ្យកូនកំលោះ ពិតជាបាក់មុខជាខ្លាំង ព្រោះតែគិតថាមិត្តភ័ក្តិល្អ និងមិននឹកស្មានថាមិត្តម្នាក់នោះហ៊ានធ្វើរឿងមិនគប្បីចំពោះខ្លួនក្នុងថ្ងៃពិសេសមួយនេះនោះទេ។
ចំណែកជនល្មើសមិត្តភ័ក្តិស្និទ្ធស្នាលរបស់កូនកំលោះ ក៏ត្រូវបានគ្រួសារខាងកូនកំលោះ និងកូនក្រមុំ បញ្ជូនទៅឱ្យសមត្ថកិច្ច ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់ផងដែរ៕