នៅ២០២២នេះមានមនុស្សជាច្រើនដែលនិយមនូវការចាក់សាក់ ដោយវាគឺជាសិល្បៈម៉្យាងដែលត្រូវបានគេដឹងថាមានដើមកំណើតជាយូរលង់ណាស់មកហើយ។ មនុស្សមួយចំនួនវិញ គឺបានសាក់រូបនៅលើស្បែកស្ទើរតែពេញរាងកាយរបស់ពួកគេ ព្រោះតែស្រលាញ់ចូលចិត្ត។ ការសាក់នីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យរបស់វាផ្សេងៗគ្នា។
ការចាក់សាក់គឺត្រូវបានគេអនុវត្តនៅទូទាំងពិភពលោកតាំងពីសម័យយុគសម័យថ្មរំលីងមកម្ល៉េះ ដោយភស្តុតាងនៃការចាក់សាក់គឺមាននៅក្នុងមរតកសិល្បៈបុរាណ និង កំណត់ត្រាបុរាណវិទ្យាជាដើម។ មួយវិញទៀតពួកគេបានរកឃើញស្នាមសាក់ចាស់បំផុតនៅលើរាងកាយរបស់ Iceman ដែលមានអាយុកាលចន្លោះពីឆ្នាំ ៣៣៧០ ដល់ ៣១០០ មុន គ.ស។ កាលនោះការចាក់សាក់ត្រូវបានប្រព្រឹត្តទៅតាមក្បួនបុរាណ ដោយប្រើម្ជុលតូចមួយ និង ទឹកថ្នាំពណ៌ខ្មៅចាក់ទៅលើស្បែក។ ចំណែកឯរូបសាក់វិញ គឺគេផ្អែកទៅលើអបិយជំនឿ និង ការចូលចិត្តរបស់មនុស្សជំនាន់នោះ។ ក្រោយមកវាក៏បានរីកសុះសាយទៅកាន់តំបន់ផ្សេងៗគ្នានៅពាសពេញពិភពលោករហូតមកដល់សព្វថ្ងៃនេះ។
មិន ថា ប្រទេស មានការ រីកចម្រើន ប៉ុនណា ទេ ចំពោះ សិល្បៈ ចាក់ សាក់ នៅតែ បន្ត មាន ការ រើស អើង តិច ឬ ច្រើន និង មាន ការ មិន ពេញ ចិត្ត ពី មនុស្ស នៅ ក្នុង សង្គម ដោយសារ ស្នាម សាក់ ច្រើន មាន នៅ ដង ខ្លួន មនុស្ស ដែល មិន មាន ការងារ ពិត ប្រាកដ ជា ជន ពិភព ងងឹត មិន ទទួល បាន ការ ផ្ដល់ តម្លៃ។
លោក RSD siden ដែលជា ស្ថាបនិ ហាងសាក់ RSD បាន អះអាង ថា អតិថិជន របស់ លោក ភាគ ច្រើន ដែល ប្រាថ្នា រូប សាក់ គឺ សុទ្ធ សឹង តែ ជា អ្នក មាន ការងារ សមរម្យ ។
នៅ ហាង RSD ដែលមាន ស្ថាបនិ 3នាក់ ដែលរួមគំនិតបង្កើតដំបូង មាន លោក Rsd sidin លោកRsd siden និង Rsd yudy ដែល ហាងសាក់RSD បានបង្កើតតាំងពីឆ្នាំ 2011 រហូតមកដល់ឥលូវរយះពេល 11 ឆ្នាំ មកហើយ ដោយ ហាងសាក់ RSD បានប្រើទឹក ថ្នាំ ល្អៗ នាំចូល មក ពី សហរដ្ឋ អាមេរិក ត្រូវ បាន លាយ បញ្ចូល គ្នា យ៉ាង ផ្ចិតផ្ចង់ បូករួម ទាំង ការ ប្រើ ម៉ាស៊ីន ទំនើបៗ ហើយក៏មាន គ្រូ សាក់ មាន បទ ពិសោធ ជាង 11 ឆ្នាំ និងទទួលបង្រៀនសិស្សផង ជាពិសេសគឺ មានអនាម័យ ខ្ពស់ ចៀស វាង ការ ឆ្លង ជំងឺ នានា។
លោកបន្ដ ប្រាប់ TVFB ផ្ទាល់ ពី មូល ហេតុ ដែល ធ្វើ ឲ្យ ខ្លួន បើក កន្លែង ចាក់ សាក់ ថា៖ «ពី ដំបូង ខ្ញុំ ជា មនុស្ស ម្នាក់ ដែលដែលចិត្តគូររូប ហើយ ចូល ចិត្ត ស្ដាប់ ចម្រៀងបរទេស និង ចូលចិត្ត មើល អ្នក ចម្រៀង ក្នុងស្រុកនិងក្រៅស្រុក ក៏ សង្កេត ឃើញ ថា ពួកគាត់ មាន សាក់ នៅ លើ ខ្លួន ក៏ គិត ថា ប្រហែល ជា គាត់ ចង់ បង្ហាញ អ្វី មួយ ពី ខ្លួន គាត់ ទើប គាត់ ចាក់ បែប ហ្នឹង នៅ ពេល ដែល បាន ស្វែង យល់ ហើយ ក៏ ស្រឡាញ់ និង ចាប់ ផ្តើម ធ្វើ វាជាមួយបងប្អូន »។
លោក RSD siden គ្រូសាក់ ជំនាញ មាន ដើមកំណើត នៅភ្នំពេញ មិន បាន រៀន ចប់នោះទេ ដោយសារ ជីវភាព ចំពោះ វិជ្ជាជីវៈ ខាង សាក់ នេះ មក ពី មាន ដុង ប៉ុន្តែ ក៏បាន រៀន ជំនាញ នេះ យ៉ាង ច្បាស់ លាស់ មិនអោយចាញ់បរទេសទេ ។
ហាងសាក់RSD បានបង្កើតតាំងពីឆ្នាំ 2011 ដោយសាខា RSDដំបូងបំផុត នៅរាជធានីភ្នំពេញ សាខាទី១ គឺនៅក្រោយស៊ីសុវត្ថិផ្លូវប៉ាស្ទ័រ ខណ្ឌដូនពេញ ដោយសាខាទី២នៅវិមានឯករាជ ហើយសាខា ទី3 ទី4 និង 5គឺនៅទីរួមខេត្តសៀមរាប សាខាទី៧ គឺនៅចក្រអង្រែក្រោម រាជធានីភ្នំពេញ សាខាទី8 នៅផ្លូវម៉ៅសេតុង រាជធានីភ្នំពេញ ហើយសាខាទី9អត់មានទេ ហើយសាខាថ្មីម៉ងគឺ RSD X គឺសាខាទី10 ហើយសាខាថ្មីទើបតែបើកនេះគឺនៅខាងសែនសុខនៅនៅផ្លូវតែមួយជាមួយ ម៉ាក្រូ( makrocambodia )គឺនៅបុរីពិភពថ្មី Eon2 រាជធានីភ្នំពេញ មូលហេតុដែលគាត់បើកសាខាថ្មីទី១០នេះដោយសារតែចង់ឲ្យបងប្អូនអតិថិជនដែរនៅម្ដុំខាងលើងាយស្រួលធ្វើដំណើរមកទទួលសេវាកម្មផ្នែកសាក់ លោកបន្តថាហាងសាក់RSDនិងធ្វើការបើកសាខាតទៀត នៅទីរួមខេត្តផ្សេងៗ ហើយហាងសាកRSD មិនត្រឹមមានសេវាសាក់នោះទេហើយក៏មានការចោះក្រវិលមាត់ត្រចៀកទៀតផង ។
ចុងក្រោយលោក RSD siden បានផ្ដាំផ្ញើចំពោះការសាក់ទៅអតិជនគឺមុននឹងសាក់គឺត្រូវសម្រេចចិត្តអោយបានត្រឹមត្រូវនិងគិតឲ្យច្បាស់ព្រោះអីការសាក់នៅស្ថាប័នមួយចំនួនគេមិនសប្បាយចិត្តនោះទេ ហើយបើចំពោះលោកផ្ទាល់ក្រុមគ្រួសារគាត់មិនថាអីទេសូម្បីតែម៉ាក់ក្មេកគាត់ក៏ជាអ្នកចូលចិត្តសាក់ដែរ ។