តារា សម្តែងជើង ចាស់ម្នាក់ ទម្លាយរឿងក្នុងចិត្ត ត្រូវផលិតករ មើល រំលងលែងឲ្យតម្លៃ មើលឃើញតែក្មេងៗ ខំចំណាយលើវិថីសិល្ប: ស្ទើរមួយជីវិត ចុងក្រោយបានមកវិញគឺភា..ពអ..ត់ឃ្លា..ន យ៉ាងវេ..ទ.នា..បំ.ផុត ..
សិល្បៈកម្សាន្ត
250

រាជធានីភ្នំពេញ ៖ ពុកម៉ែបងប្អូនពិតជាបានស្គាល់ហើយ បើនិយាយពី តារា សម្តែងជើង ចាស់វស្សា លោក ជា សំនៀង ដែលមានសមត្ថភាពពោរពេញទៅដោយទេពកោសល្យ ក្នុងការសម្តែងជាច្រើនឆ្នាំមកហើយ ។

អ្វីដែលមហាជនចាស់អារម្មណ៍នោះ គឺ តារា សម្តែងជើង ចាស់វស្សា លោក ជា សំនៀង បែរជាបង្ហាញអារម្មណ៍ក្នុងចិត្តយ៉ាងចាក់ដោតមួយ ឲ្យមហាជនបានដឹង ពីការ អស់សង្ឃឹមរបស់អ្នកសិល្បៈជើងចាស់ មួយ ចំនួន ទៀត បន្ទាប់ពីត្រូវ បាន ផលិតករ គេ មើល រំលង ដោយសារតែវ័យ របស់ពួកគាត់ ដែលជាហេតុ ធ្វើឲ្យសិល្បៈកជើងចាស់ លែងមានតម្លៃតទៅទៀត ។

តារា សម្តែងជើង ចាស់វស្សា លោក ជា សំនៀង បានបង្ហោះនៅក្នុងFacebook កាលពីវេលាម៉ោង១១ និង៣៨នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ម្សិលនេះ ទាំងស្រុងថា « ឱ! ជីវិតសិល្បករវ័យចំណាស់អើយ! ទោះបីយើងខំប្រាប់គេថាយើងនូវមានកម្លាំងអាចសម្តែងបានក៏គេនូវតែគឹតថា.. គាត់ចាស់ហើយ.. ភ្លេចភ្លាំងច្រើនពិបាកធ្វើការជាមួយណាស់! » ។

មិនតែប៉ុណ្ណោះ លោកបានបន្តថា « គេយកក្មេងៗធ្វើការលឿន ចំណេញពេលវេលា ចំណេញថវិការ!។ អញ្ចឹងសិល្បករចាស់ៗ មានតែងើយមើលមេឃ ហើយសម្រក់ទឹកភ្នែកនឹកស្តាយពេលវេលាស្ទើរពេញមួយជីវិត ដែលខំចំណាយលើវិថីសិល្ប: ឯលទ្ធផលដែលទទួលបានមកវិញគឺ.. សេចក្តីអត់ឃ្លាន យ៉ាងវេទនាបំផុត!» ៕


Telegram