កាលពីពេលថ្មីៗនេះ មហាជនជាច្រើនបានផ្ទុះការភ្ញាក់ផ្អើល ចំពោះបេក្ខជន ទុំ រដ្ឋា ដែលបានចូលរួមក្នុងការប្រកួតចម្រៀងដ៍ល្បី Cambodia Idol រដូវកាលទី៤ ដែលបានលើកយកបទ «ស្រឡាញ់ស្ទើរលេប» ជាចម្រៀងដើមរបស់ គណៈកម្មការលោក ណុប បាយ៉ារិទ្ធ មកបកស្រាយបានយ៉ាងពិរោះរណ្តំ ទាក់ទាញចិត្តទស្សនិកជនយ៉ាងខ្លាំង រហូតលាន់មាត់ថា ពិរោះគ្រប់ៗគ្នា។
ក្រោយការទស្សនា លើការ បង្ហាញ សមត្ថភាពរបស់ បេក្ខជន ទុំ សុវត្ថិ មហាជនជឿជាក់ថា នឹងជាប់វគ្គនេះ តែលទ្ធផលបែរជាផ្ទុយស្រឡះ គឺបែរជាស្រងាកចិត្តខ្លាំង ដោយសារតែមិនបាន Yes ក៏ដូចជាសំបុត្រមាស ពីគណៈកម្មការ ពោលគឺបែរជាបរាជ័យទៅវិញ។
ភ្លាមៗក៏មានការរិះគន់ឡើងជាបន្ទាប់ ។ ដោយមើលឃើញពីសមត្ថភាព និងការតស៊ូ រួមទាំងក្តីអាណិតផងនោះ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សេរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ « កុំបាក់ទឹកចិត្តអីប្អូន ស៊ូៗ បងសូមលើកទឹកចិត្តប្អូននៅថវិកា ចំនួន 1000$ » និងបានផ្តាំទៀតថា « មានសមត្ថភាពពិត តស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង » ៕