សួស វីហ្សា ជួបទុក្ខធំ បាត់បង់សមាជិកគ្រួសារម្នាក់...
សិល្បៈកម្សាន្ត
349

លោកអ្នកពិតជាបានស្គាល់ហើយពីអ្នកនាង សួស វីហ្សា ដែលជាតារាចម្រៀងមួយរូប និងជាអ្នកដែលកំពុងជោគជ័យ ក្នុងការរកស៊ីមុខជំនួញរបស់ខ្លួនជាមួយនឹងលោក Tommy ដែលជាស្វាមី ខណៈអ្នកទាំង២បានសាងគ្រួសារយ៉ាងមានសុភមង្គល និងមានកូនស្រីម្នាក់ជាចំណងដៃ។

ស្រាប់តែនៅថ្ងៃនេះ គេបែរជាឃើញ Facebook របស់អ្នកនាង សួស វីហ្សា បង្ហោះនៅទុក្ខទុកសោកទៅវិញ ។

ក្នុងនោះ យោងតាមគណនីFacebook របស់អ្នកនាង សួស វីហ្សា បានបង្ហោះថា « ០៣.០៦.២០២២ ពេលនេះអុំប្រុសជាទីគោរពស្រលាញ់របស់ក្មួយៗបានលាចា ក លោកនេះទៅចោ លក្មួយៗនិងកូនចៅរហូតហើយដោយរោគគា ពា ធ លោកអុំត្រូវជាបងប្រុសបង្កេីតរបស់ឪពុកខ្ញុំ លោកអុំជាមនុស្សមានព្រហ្មវិហារធម៏ អុំតែងប្រដៅទូន្មានកូនចៅគ្រប់គ្នាអោយរស់នៅមានគុណធម៌ អុំជាមនុស្សម្នាក់ដែលគួរអោយគោរពស្រលាញ់ណាស់ តែធ្វើមិចវាគឺជាច្បាប់ធម្មជាតិ កើត ចាស់ ឈឺ ស្លា ប់ ចង់គេចក៏គេចមិនបាន កូនក្មួយទាំងអស់គ្នា មានតែសូមគោរពជូនដំណេីរអុំ សូមលោកអុំបានធ្វើដំណើរទៅកាន់ទីបរមសុខ សូមអុំបានទៅដល់ទីស្ងប់សុខរួចចាកផុតទុក្ខ និងបានទៅដល់សួគ៏ឋាននិព្វានកុំបីឃ្លៀងឃ្លាតឡើយ »៕

Telegram