លោកអ្នកពិតជាបានជ្រាបហើយពីការដំណឹងមរណភាពរបស់ កញ្ញា គង់ ម៉ូនីកា ដែលជាតារាសម្តែងដ៍មានប្រជាប្រិយភាព ក្នុងMVចម្រៀងបទ« ជូនអូនឡើងលើផ្លូវហាយវ៉េ» និងបទ «រាំគ្រលែងចង្កេះ» របស់លោកTempo រួចមកហើយ ខណៈតារាស្រីដែលមានរាងស្រលូនស្អាត ដើមទ្រូងមូលក្លំ អាយុ២៨ឆ្នាំរូបនេះ បានទទួលមរណភាពកាលពីវេលាម៉ោង ជិត១២ថ្ងៃត្រង់ ទី៦ ខែមិថុនា ឆ្នាំ២០២២ ដោយសារជំងឺបេះដូង ។
ជាមួយគ្នានោះផងដែរ នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារTVFB បានចុះទៅដល់ទីតាំងប្រារព្ធពិធីបុណ្យសពរបស់ កញ្ញា គង់ម៉ូនីកា ផ្ទាល់ ដោយបានធ្វើការសម្ភាសន៍ប្អូនស្រី របស់តារាស្រី គង់ ម៉ូនីកា ផ្ទាល់តែម្តង ដើម្បីចង់ដឹងដំណើររឿងពិតប្រាកដ និងសាកសួរជុំវិញពាក្យចចាមអារាម ថា កញ្ញាគង់ម៉ូនីកា ស្លាប់ដោយសារតែការកែសម្ផស្ស និងលេងថ្នាំញៀន ។
ជុំវិញពាក្យចចាមអារាមទាំងនេះ ប្អូនស្រី គង់ ម៉ូនីកា ដែលមានឈ្មោះថា គង់ សុជាតា បានបញ្ជាក់ប្រាប់TVFB ឲ្យដឹងថា បងស្រីរបស់ខ្លួន កញ្ញា គង់ ម៉ូនីកា មានជំងឺ បេះដូ ង យូរមកហើយ ប៉ុន្តែពេលលេបថ្នាំទៅបានរៀងគ្រាន់បើ លុះមួយរយៈពេលក្រោយនេះ បងស្រីរបស់ខ្លួនក៏មានជំងឺមេរោគក្នុងក្រពះ ធ្វើទុក្ខ ក៏ទៅពេទ្យដូចតាមធម្មតា ត្រឡប់មកពីពេទ្យវិញ ក៏ទៅបោះឆ្នោត រួចគាត់ក៏ទៅវត្តភ្នំ ហើយមកវិញគាត់ក៏ចាប់ផ្តើមមានអាការៈធ្វើទុក្ខ ទើបលេបថ្នាំមេរោគក្រពះ រហូតធ្វើទុក្ខកាន់តែខ្លាំងមានបញ្ហាបេះដូងតែម្តង។
ហើយនាងជាប្អូន ក៏ដូចជាម្តាយបង្កើត របស់សពកញ្ញា គង់ ម៉ូនីកា សូមធ្វើការបដិសេធចំពោះពាក្យចចាមអារាមមួយចំនួន របស់បុគ្គលមួយចំនួន ដែលបានចោទប្រកាន់បងស្រីរបស់ខ្លួនថា ស្លាប់ដោយសារតែការកែសម្ផស្សច្រើនពេក និងខ្លះទៀតលើកឡើងថា ស្លាប់ដោយសារតែលេងថ្នាំ ឬសេពគ្រឿងញៀន ។
ក្រុមគ្រួសាររបស់ តារាសម្តែងកញ្ញា គង់ ម៉ូនីកា ក៏បានបន្តទៀតថា សូមមេត្តាឈប់បាន ឈប់ទៅ ឈប់និយាយអ្វីដែលប៉ះពាល់ដល់កិត្តយសរបស់សព គាត់ស្លាប់ទៅហើយ នៅមកនិយាយបែបនេះទៅរួច ណាមួយ កញ្ញា គង់ម៉ូនីកា ក៏មិនបានពាក់ទៅនឹងគ្រឿងញៀនទាល់តែសោះ ពោលគឺនាងមានបញ្ហាជំងឺបេះដូង និងក្រពះ យូរមកហើយ ៕