ក្រោយមហាជនរិះគន់ខ្លាំង ស្រាប់តែ កញ្ញារ៉ូស ចេញមុខតបតវិញទៅកាន់អ្នករិះគន់ រឿងពាក់សិ...ចស៊ីឲ្យប្រុសស្ទា.បសុ...ដ...ន
សិល្បៈកម្សាន្ត
345

មហាជនពិតជាបានស្គាល់ហើយ កញ្ញា អាណារ៉ូស ដែលជាតារាTikTok និងជាតារាFacebook ដែលមានឈ្មោះពិត ហាស់ វីរ៉ាស្រីរ័ត្ន ដែលមួយរយៈចុងក្រោយនេះ ត្រូវបានមហាជនរិះគន់មិនសម្ចៃមាត់ ក្រោយបង្ហោះវីដេអូ បង្ហាញដើមទ្រូង ដោយមានបុរសម្នាក់នៅពីក្រោយ ដៃលូកស្ទាប ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សីលធម៌សង្គម និងប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរ ថែមទាំងអាចធ្វើឲ្យមានកំណើនករណីរំលោភបៀតបៀនទៅលើក្មេងក្នុងសង្គមផងដែរ ។

ក្រោយមហាជនរិះគន់យ៉ាងដូច្នេះ ស្រាប់តែ Annarose officail បានបង្ហោះនៅលើអាខោនFacebook ផ្លូវការជាបន្តបន្ទាប់ថា «មនុស្សថ្លៃថ្នូរគេមិនជាន់ពន្លិចអ្នកដទៃ ដើម្បីក្តីសុខខ្លួនឯងឡើយ

អ្នកគិតថាខ្លួនកំពុងតែឈ្នះ តែអ្នកខ្លួនឯងទេដែលកំពុងចាញ់ ចាញ់ត្រង់ថាអ្នកបង្ហាញអោយគេដឹងពីចរឹករបស់អ្នក ថាអ្នកជាមនុស្សបែបណា

ភាពអត់ធ្មត់របស់ខ្ញុំមានដែនកំណត់ ខ្ញុំមិនមែនព្រះអោយអ្នកជាន់បានតាមចិត្តទេ ហើយខ្ញុំក៏មិនយកហ្វេសបុកជាកន្លែងបរិហារកេរ្ត៍ដែរ ព្រោះហ្វេសបុកខ្ញុំ ខ្ញុំចង់អោយមានតែរឿងសប្បាយៗ នឹងរឿងល្អៗ » ។

លុះនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ Annarose officail ក៏បានបង្ហោះទៀតថា « សុំបកស្រាយ អ្នករៀនសូត្របានច្រើន គេមិនយកប្រពៃណីជេរប្រមាថជាន់ពន្លិចអ្នកដទៃទេ ដោយមិនដឹងសាច់រឿងច្បាស់នោះទេហើយពួកខ្ញុំជាបងប្អូនគ្នាទេកុំយល់ច្រឡំ» និងភ្ជាប់ជាមួយវីដេអូនេះ (ដាក់វីដេអូ)



Telegram