ជាការពិត តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានប្រឡូកក្នុងវិស័យចម្រៀងនេះអស់រយៈជាង ១០ឆ្នាំមកហើយ។ ហើយកន្លងមក លោកក៏ទទួលបានការគាំទ្រច្រើន តាមរយៈបទចម្រៀងរាប់រយបទ សុទ្ធសឹងតែពីរោះៗ ចាក់ដោតចិត្តយុវវ័យតែម្ដង។
បើនិយាយពីជីវិតគ្រួសារ មហាជនភាគច្រើនច្បាស់ជាឧស្សាហ៍បានឃើញតែម្តាយ របស់លោក ឆន សុវណ្ណរាជ ដោយលោក ឪពុករបស់លោកវិញ គេហាក់មិនសូវបានឃើញ តារាចម្រៀងប្រុសរូបនេះ បើកបង្ហាញ ឬក៏បង្ហោះស្និទ្ធស្នាល បង្ហាញមហាជនប៉ុន្មាននោះទេ ដែលជាហេតុធ្វើឲ្យមហាជនខ្លះ លោកមិនដែលបានឃើញ ។
ដោយឡែកកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទិវាគុណឪពុក ថ្មីៗកន្លងទៅនេះ គេឃើញលោក ឆន សុវណ្ណរាជ បានបង្ហោះរូបថតប៉ារបស់ខ្លួន ជាសាធារណៈ អាចនិយាយថាបាន នេះជាលើកដំបូងហើយ ដែលលោកបង្ហោះ និងបង្ហាញមហាជន ព្រោះតាំងពីចូលសិល្បៈលោកមិនដែលបើកបង្ហាញនោះទេ ធ្លាប់ឃើញតែម្តាយរបស់លោក ហើយពេលនេះ ម្តាយរបស់លោក ក៏បានចាកឋានទៅហើយ ៕