មហាជនពិតជាស្គាល់ច្បាស់ហើយ តារាចម្រៀង ពេជ្រ សោភា គឺជាតារាចម្រៀងស្រី ល្បីឈ្មោះជិត២០ឆ្នាំមកហើយ នៅតែមានស្នាដៃស្ថិតស្ថេរ ក្នុងដួងចិត្តមហាជនគ្រប់គ្នា តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ មិនត្រឹមតែច្រៀងពិរោះទេ ពេជ្រ សោភា ក៏ជា អ្នកតែងនិពន្ធបទចម្រៀង ផងដែរ។
ថ្មីនេះៗ តារាចម្រៀងស្រី រាងស្អាត ស្រឡូន មិនចាញ់បវរកញ្ញា រូបនេះ បានតុបតែងខ្លួនសាមញ្ញា ស្លៀករ៉ូបពណ៌ត្របែកព្រៃ រឹបបង្ហាញរាងយ៉ាងស្រស់ស្អាតចូលរួមពិធីមង្គលការរបស់កូនប្រុស ពិធីការិនីជើងចាស់ សម្តីចាក់ទឹកមិនលិច អ្នកនាង គង់ សុជាតិ តែបែរជាមានគេរិះគន់មកលើនាង ថាគ្មានពេជ្រ ពាក់ដូចគេទៅគេវិញ បើក្រឲ្យចំក្រ ។
ស្រាប់តែមិនដឹងយ៉ាងម៉េច នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះ ឆ្លើយតបនឹងអ្នកទើស មកលើនាងថាគ្មានពេជ្រពាក់នឹងគេថា « ផ្ងើរជូនបងស្រីម្នាក់នោះជាពិសេស បងនិយាយថាពេជ្រ សោភា ទៅការគេទាំងមូលធ្វើខ្លួនចេញមកដូចអត់សមសោះ ថ្ងៃក្រោយបើគ្មានរបស់ពាក់មកខ្ចីខ្ញុំពាក់ទៅ បើក្រដឹងថាក្រ ចាញ់គេពាក់ពេជ្រពេញៗខ្លួន បងអើយខ្ញុំពាក់ពេជ្រតាំងពីថ្ងៃដែលខ្ញុំកើតរហូតដល់ថ្ងៃនេះគឺ ពេជ្រ សោភា មួយទៀតបងឯងកើតអីមកខឹងនឹងខ្ញុំមិនពាក់ពេជ្រ នឹងបង » ទាំងនេះគឺជាការឆ្លើយតប របស់តារាចម្រៀងស្រីរូបនេះ ៕