ណាក់ ស្រីណា ស្លៀកឈុតបុរាណ ថតជាមួយនឹងសត្វដំរីយ៉ាងធំ ស្អាតគ្មានទាស់
សិល្បៈកម្សាន្ត
258

ជឿជាក់ថា ប្រិយមិត្តពិតជាបានស្គាល់ហើយ ពី ពិធិការិនី និងជាតារាសម្តែង កញ្ញា ណាក់ ស្រីណា ដែលកំពុងជោគជ័យក្នុងវិស័យសិល្បៈ សមតាមបំណង និងក្តីស្រម៉ៃតាំងពីតូចមកម្ល៉េះ ។

មួយរយៈមកនេះ ពិធិការិនី និងជាតារាសម្តែង កញ្ញា ណាក់ ស្រីណា តែងតែបង្ហាញការស្លៀកសម្លៀកបំពាក់ ថតឈុតបុរាណ ប្រពៃណីខ្មែរ ពោរពេញដោយភាពស្រស់ស្អាត សមសួន ល្អគ្មានទាស់ ដែលធ្វើឲ្យមហាជន លាន់មាត់សសើរគ្រប់គ្នា ។

ដោយថ្មីៗនេះ កញ្ញា ណាក់ ស្រីណា ក៏បានបង្ហាញពីការតុបតែងខ្លួនបែបបុរាណ ថតជាមួយនឹងសត្វដំរី យ៉ាងធំ បង្ហាញភាពទន់ភ្លន់ជានារីខ្មែរ ល្អគន់គ្មានទាស់តែម្តង ៕


Telegram