នាយក្តឹប និងគ្រួសារនិយាយទាំងទឹកភ្នែកថា ជួយទិញផ្ទះគាត់ផងដើម្បីយកលុយសងបំណុលគេ មិនអ៊ីចឹងទេ គេរឹបអូសយកឡៃឡុងហើយ ខណៈជំងឺកាន់តែធ្ងន់ធ្ងរ គ្រួសារអស់លទ្ធភាព ប្រកាសយូរហើយគ្មានអ្នកទិញសោះ...
សិល្បៈកម្សាន្ត
191

មហាជនច្បាស់ជានៅចាំ អតីតតារាកំប្លែង ប្រចាំក្រុមកំប្លែងរបស់លោកពូក្រឹម គឺលោក ពូក្តឹប ដែលពេលនេះ តារាកំប្លែងនាយក្តឹប បាននិងកំពុងធ្លាក់ខ្លួនឈឺជាយូរមកហើយ រហូតបាត់មុខពីសិល្បៈសម្រាកព្យាបាលជំងឺនៅផ្ទះ ហើយពេលកន្លងមក នាយក្តឹប និងគ្រួសារនិយាយទាំងទឹកភ្នែកថា សុំសំណូមពរដល់ពុកម៉ែបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីអោយគាត់បានលុយ មកសងបំណុលគេបើមិនចឹងទេ គេមករឹបអូសផ្ទះលក់ឡៃឡុងមិនខាន ខណៈផ្ទះរបស់គាត់ គឺនៅខាងជើងវត្តខ្ទរ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តែប្រកាសលក់យូរមកហើយ នៅមិនទាន់មានអ្នកទិញទៀត ខណៈបំណុលក៏ជំពាក់គេច្រើន គ្រូសារក៏អស់លទ្ធភាពទៅហើយ ។

យោងតាមផេក សិល្បករកម្ពុជា បានបង្ហោះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ បានឲ្យដឹងថា អាណិតគាត់ណាស់ តារាកំប្លែងនាយក្តិប និងកូនសំណូមពរតាមរយៈខ្ញុំបាទ ថាសូមជួយគាត់ផង ។ តារាកំប្លែងនាយក្តិប ចង់លក់ផ្ទះសងបំណុលគេ បើបងប្អូនណាទិញចង់ទិញផ្ទះ ជួយទិញគាត់ផង ផ្ទះគាត់នៅខាងជើងវត្តខ្ទរ ខណ្ឌជ្រោយចង្វា គាត់ថាសូមជួយគាត់ផង គាត់ជំពាក់គេច្រើនណាស់ គាត់រកអីមិនបាន គាត់ខ្ចីគេ ដោយសារយកលុយទៅព្យាបបាលជំងឺ ពេលនេះគាត់អស់លទ្ធភាពហើយ ៕


Telegram