ដឹងហើយ! ការពិតអ្នកឡើងកាន់តំណែងបន្តរបស់នាយពែក មី ក្នុងកម្មវិធីបាទមេនោះ គឺអ្នកនាង យុគ ចិន្តា ខណៈដែលក្រុមកំប្លែង និងពិធីករជាច្រើនរូប បន្តចាកចេញពីCTN
សិល្បៈកម្សាន្ត
497

ជឿជាក់ថាមហាជនពិតជាបានជ្រាបហើយ មួយរយៈចុងក្រោយនេះ មានតារាកំប្លែង ទាំងនាយពែក មី និងសមាជិកក្នុងក្រុម រួមទាំងពិធីករ ជាច្រើនរូប ហាក់បានចាកចេញពី CTN ជាបន្តបន្ទាប់ ដោយសារតែការមិនពេញចិត្តនឹងអ្នកដឹកនាំថ្មីជនជាតិឥណ្ឌា ។

ក្នុងនោះ កន្លងទៅថ្មីៗនេះ នាយ ពែក មី ក៏ធ្លាប់បានឡាយវីដេអូបញ្ជាក់ថា លោក ត្រូវបានគេដកចេញពីកម្មវិធីបាទមេ ផងដែរ ទាំងដែលលោក មិនទាន់បានចាកចេញជាផ្លូវការនៅឡើយ ដោយខាងអ្នកដឹកនាំថ្មីនេះ បានឲ្យអ្នកផ្សេងមកកាន់ជំនួសលោក ។

ដោយឡែកពេលនេះ មហាជនបានដឹងហើយថាជាអ្នកណា ពោលគឺអ្នកមកកាន់បន្តតំណែងរបស់ នាយពែក មី ក្នុងកម្មវិធីបាទមេនោះ គឺអ្នកនាង យុគ ចិន្តា ។

យោងតាមការបង្ហោះរបស់អ្នកនាង យុគ ចិន្តា បានបង្ហោះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ បានលើកឡើងថា « ចាប់តាំងពីការចាប់ផ្ដើមដំបូងនៃស្ថានីយទូរទស្សន៍ CTN ក្នុងរយៈពេល 20 ឆ្នាំមកនេះ នាងខ្ញុំ បានអភិវឌ្ឍខ្លួនពីពិធីការិនីម្នាក់រហូតដល់កាន់តួនាទីជានាយិកាត្រួតពិនិត្យគុណភាព។ ទោះមានឧបសគ្គច្រើនក៏ដោយ ក៏ខ្ញុំតែងតែអាចជម្នះរាល់ឧបសគ្គទាំងនោះបាន ដោយសារតែមានថ្នាក់ដឹកនាំ CBS ដែលតែងយកចិត្តទុកដាក់និងលើកទឹកចិត្តចំពោះបុគ្គលិក និង ក្រុមការងារដែលចេះជួយគ្នាទៅវិញទៅមកនៅក្នុងក្រុមហ៊ុន។ នេះជាអ្វីដែលធ្វើឱ្យខ្ញុំកាន់តែមានមោទកភាពខ្លាំងឡើងដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CBS ដ៏កក់ក្ដៅនេះ។ ក្នុងអាជីពមួយនេះ ខ្ញុំមិនភ្លេចពីតម្លៃរបស់ស្ត្រី ដោយផ្សារភ្ជាប់ជាមួយសារសំខាន់នៃសមភាពយែនឌ័រនៅក្នុងកម្មវិធីមុនៗនោះទេ ហើយកម្មវិធីទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងសង្គមជាតិយើង។ ហើយថ្មីៗនេះ អ្នកគ្រប់គ្រង់ថ្មីរបស់ CBS បានបន្តផ្ដល់ឱកាសសម្រាប់នាងខ្ញុំ ដើម្បីដឹកនាំកម្មវិធី "បាទមេ" រដូវកាលទី2 ដែលជាកម្មវិធីកំប្លែងសើចចុកពោះ ជាមួយតួសម្ដែងថ្មី និង "សង្វៀនម្ហូប" ដែលផ្ដល់នូវរសជាតិប្លែកថ្មី ធ្វើឱ្យកម្មវិធីរបស់ CBS លេចធ្លោបំផុតក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ។ សូមអរគុណដល់គ្រួសារ » ៕


Telegram