មិនទាន់ចប់ទេ! កាលពីម្សិលមិញ អេតមីន ជីង ចក់ ទម្លាយវីដេអូស្នាដៃប្រពន្ធ វាយបំផ្លាញទ្រព្យសម្បត្តិ និងឡាយវីដេអូ ហែករឿងខ្ទេចគ្មានសល់ពីដំណើរដើមទងទាំងអស់ ឲ្យមហាជនបានដឹង ស្រាប់តែនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នេះ អេតមីន ជីង ចក់ បន្តទម្លាយ រឿងបន្ថែមទៀត ដែល អតីតភរិយា ទ្រិង ផល្លា កំហែងទារប្រាក់៣ម៉ឺនដុល្លារ ជាថ្នូរទៅនឹងការមិនឡាយបកអាក្រាតខ្លួន រឿងឆាតទៅស្រី ។
ក្នុងនោះ អេតមីន ជីងចក់ បានសរសេរលើវីដេអូថា « សារឆ្លើយឆ្លងខ្ញុំនឹងផល្លា! ទ្រិង ផល្លា បានកំហែងទារប្រាក់ពីខ្ញុំ30000$(បីម៉ឺនដុល្លារ )ជាថ្នូរទៅនឹងការមិនឡាយបកអាក្រាតខ្ញុំរឿងឆាតទៅស្រី។ ប៉ុន្តែខ្ញុំមិនអោយលុយបីម៉ឺនដុល្លារ ទៅគាត់ ហើយពេលនឹង ទ្រិង ផល្លា បានឡាយរឿងនឹង ផ្អើលអស់ឋានទាំងបី រឿងនឹងកើតឡើងនៅក្នុងខែ៣។ សូមបងប្អូនជនរួមជាតិស្ដាប់សារឆ្លើយឆ្លងខាងលើដូចតទៅ
នឹងមែនសម្របសម្រួលប្ដីប្រពន្ធហាសបងប្អូន? នេះកំហែងទារប្រាក់ពីប្ដីខ្លួនឯងសុទ្ធសាធណា» ។ (ដាក់វីដេអូ )