ពេជ្រ សូលីកា កើតស្ត្រេសរហូតចូលមន្ទីរពេទ្យ មហាជនសង្ស័យកំពុងរកាំរកូសជាមួយស្វាមី ...
សិល្បៈកម្សាន្ត
256

ពេជ្រ សូលីកា គឺជាតារាចម្រៀងមួយរូប ដែលមានឈ្មោះបោះសម្លេង នៅក្នុងប្រទេសកម្ពុជា ដែលមហាជនឲ្យងារជា តារាចម្រៀងស្រី ដ៏Cute និងជាដៃគូស័ក្តិសមបំផុតជាមួយ លោក នីកូ ។

ទោះបីមានស្វាមី និងមានកូនជាចំណងដៃ ក៏ដោយក្តី តែប្រជាប្រិយភាព និងភាពស្រស់ស្អាតរបស់ ពេជ្រ សូលីកា មិនបានថយចុះនោះទេ ។

ដោយឡែកថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើល ក្រោយតារាស្រីរូបនេះ បានបង្ហោះអក្សរអង់គ្លេស ដែលមានន័យថា « ស្គាល់ហើយរសជាតិ មិនដែលទេក្នុងមួយជីវិត គិតច្រើនពេក រហូតដល់ចូលពេទ្យ » ។

ជុំវិញការបង្ហោះនេះ មហាជនកំពុងមានការសង្ស័យយ៉ាងខ្លាំង អាចជារឿងរកាំរកូសគ្នាជាមួយស្វាមី ក្រោយគេកាត់សម្គល់ បន្ទាប់ពីពិធីខួបកំណើតកូនប្រុស បណ្តូលចិត្តរបស់នាងរួច មិនថាបណ្តាញសង្គមហ្វេសប៊ុក ឬក៏ អ៊ីស្តាក្រាមនោះទេ និងStory គេមិនដែលឃើញនាងផុសរូបជាមួយស្វាមីម្តងឡើយ ខណៈកន្លងមក ពេជ្រ សូលីកា ក៏បានឡាយវីដេអូបញ្ជាក់ថា ចានក្នុងរាវ តែងតែមានការប៉ះទង្គិច ស្វាមីភរិយារស់នៅជាមួយគ្នា តែងតែមានការអន់ចិត្ត ខណៈហ្វេនៗកំពុងបារម្ភ ដោយមិនទាន់ដឹងថា ការចូលមន្ទីរពេទ្យនេះ បណ្តាលមកពបញ្ហាអ្វីឲ្យច្បាស់នៅឡើយនោះទេ ៕


Telegram