មានការភ្ញាក់ផ្អើលដល់មហាជន ខណៈ ម្តាយរបស់តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព ផាន់ ផាត់ណា បានទទួលមរណភាព អ្វីដែលមហាជនខ្លោចចិត្តនោះ ផាន់ ផាត់ណា បានទ្រហ៊ោយំយ៉ាងខ្លាំង ដែលមិនអាចទទួលបានយកបាន និងបាននិយាយទាំងយំសោកសង្រែងថា ខ្លួនទទួលយកមិនបានទេ ម៉ាក់មិនដែលឈឺអីសោះ ។
ក្នុងនោះយោងតាមផេកហ្វេសប៊ុក របស់លោក ឆឹម សក្កដា តារាសម្តែងប្រុស កំពុងផ្ទុះការគាំទ្រខ្លាំងនៅប្រទេស បានបង្ហោះថា « សូមបងប្អូនមិត្តភក្ដិ អ្នកសិល្បៈចូលរួមផង អត់មានមនុស្សទេ ទីតាំងនៅផ្លូវ៦០ម៉ែត្រ កែងទៅផ្លូវ៥០ម៉ែត្រ ហួសវត្តគោកអំពិលបន្តិច!» និងបានបង្ហោះរូបទិដ្ឋភាពនៅរោងបុណ្យសព ដែលមានសភាពស្ងាត់ជ្រងំ ភ្ជាប់ជាមួយនឹងសំណេរថា «យប់នេះ ខ្ញុំនៅកំដរសពម្ដាយរបស់ប្អូនស្រី ផាន់ ផាត់ណា ព្រោះនៅរោងបុណ្យស្ងាត់ណាស់ បងប្អូនមិត្តភក្តិណាអាចមកបានជួយមកផងបានគ្នា» ។
ក្នុងនោះ ក៏មានបងប្អូនមហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើន ចូលទៅខមមិន ចូលរួមរំលែកទុក្ខផងដែរ ដោយមិនទាន់មានការបញ្ជាក់នៅឡើយ ថាតើម្តាយរបស់ ផាន់ ផាត់ណា ទទួលមរណភាពដោយសារអ្វី ៕