ភ្ញាក់ផ្អើល! ស្វាមី តារាចម្រៀង ពេជ្រ សូលីកា ប្រកាសចែកផ្លូវគ្នា!!!!!
សិល្បៈកម្សាន្ត
281

ក្រោយ មហាជន និងហ្វេន អ្នកគាំទ្រ កំពុងមានការសង្ស័យយ៉ាងខ្លាំង រឿងរកាំរកូសគ្នា របស់ ពេជ្រ សូលីកា ជាមួយនិងស្វាមី បន្ទាប់ពីពិធីខួបកំណើតកូនប្រុស បណ្តូលចិត្តរបស់នាងរួច មិនថាបណ្តាញសង្គមហ្វេសប៊ុក ឬក៏ អ៊ីស្តាក្រាមនោះទេ និងStory គេមិនដែលឃើញនាងផុសរូបជាមួយស្វាមីម្តងឡើយ ហើយកន្លងមក ពេជ្រ សូលីកា ក៏បានឡាយវីដេអូបញ្ជាក់ថា ចានក្នុងរាវ តែងតែមានការប៉ះទង្គិច ស្វាមីភរិយារស់នៅជាមួយគ្នា តែងតែមានការអន់ចិត្ត។

ពេលនេះ កាន់តែច្បាស់ មហាជនមានការភ្ញាក់ផ្អើល ខណៈនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ស្វាមី របស់តារាចម្រៀងស្រី ដ៍Cute ពេជ្រ សូលីកា ទម្លាយពីការបែកបាក់ ចែកផ្លូវគ្នា នៅក្នុង Story និងអ៊ីនស្តាក្រាម ។

ក្នុងនោះ លោក ឃីម ហាន ក៏បានបន្ថែមទៀតថា ទោះបីពួកគេបែបគ្នាក៏ពិតមែន តែពួកគេនឹងបន្តដំណើរ ធ្វើជាឪពុក និងម្តាយរបស់កូនប្រុស wednesday Aari ដែលជាកូនប្រុសបណ្តូលចិត្តជាទីស្រឡាញ់ និងនៅតែអាចធ្វើជាមិត្តនឹងគ្នា បន្តទៅមុខទៀត ។

ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការសោកស្តាយ និងផ្តល់កម្លាំងចិត្តដល់ ពេជ្រ សូលីកា ដែលជាតារាស្រី ដែលទទួលរងបញ្ហាមិនចេះចប់ មិនចេះហើយនៅក្នុងជីវិត បន្តខំស៊ូបន្តទៀត ៕


Telegram