តារាកំប្លែង កាឆយ ជូនដំណើរម្តាយក្មេកជាលើកចុងក្រោយ រៀបរាប់ទាំងអួលដើមក
សិល្បៈកម្សាន្ត
248

កាលពីប៉ុន្មានថ្ងៃនេះ តារាកំប្លែង កាឆយ កូនស្រី តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស បាននិងកំពុងជួបទុក្ខធំ ដោយម្តាយក្មេកទទួលមរណៈភាព កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដោយអ្នកនាង កា ឆាយ បានបង្ហោះថា « សព្វថ្ងៃខ្ញុំ មានម៉ែដល់ទៅ បីនាក់ ម៉ែក្មែកពីនាក់ ម៉ែបង្កើតមួយ ឥឡូវ ម៉ែក្មេកទាំងពីបានលាចាកលោកបាត់ទៅហើយ នៅសល់តែម៉ែបង្កើតតែម្នាក់គត់ ខ្ញុំមានអារម្មណ៏ថា ដូចជាឯកកោណាស់ខ្ញុំ យ៉ាងណាក៏អរគុណដល់មីងៗដល់បងប្អូនទាំងអស់ ដែលបានជួយជ្រុំជ្រែ រាល់ពេលដែលខ្ញុំមានទុក្ខ »។

ហើយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ អ្នកនាង កាឆយ ក៏បានបង្ហោះថា «ជូនដំណើរម៉ែក្មេកចុងក្រោយ កូនត្រូវចាំណា បុណ្យម៉ែធ្វើជាមួយបងប្អូនញាត្តិ ទុកសំរាប់ថ្ងៃស្លាប់ ពេលដែលគាត់បាត់បង់ជីវិត ជាបុណ្យរបស់កូនឃើញបងប្អូនមកចូលរួមបុណ្យគ្រប់ៗ តាំងពីនៅផ្ទះចាស់រហូតមកដល់ផ្ទះថ្មី អ្នកណាក៏មកចូលរួមគ្មានបាត់ម្នាក់ទេ អ្នកណាក៏ស្តាយ អ្នកណាក៏អាណិត គាត់គ្រប់ៗគ្នា នេះហើយដែលគាត់ដឹងគេ ម៉ែតែងនិយាយប្រាប់ខ្ញុំថា ដល់ពេលគាត់ស្លាប់ ខ្លាចអត់មានបងប្អូនមកចូលរួម ខ្ញុំប្រាប់គាត់វិញថា បងប្អូនម៉ែ៥នាក់ ស្រលាញ់គ្នាណាស់ ហើយក្មួយទាំងអស់ក៏ស្រលាញ់ម៉ែគ្រប់ៗគ្នា នេះហើយជាបុណ្យរបស់ម៉ែ បើម៉ែមើលឃើញមែន ក៏ម៉ែសប្បាយដែរ ចិត្តម៉ែបានសុខស្ងប់ហើយ ចុងក្រោយសល់តែប៉ុននឹង ខ្ញុំនឹងប្រដៅកូនៗខ្ញុំ អោយយកគំរូម៉ែ» ។ សូមចូលរួមរំលែកទុក្ខផង ៕


Telegram